គ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា និងហុងកុងសហការគ្នាដើម្បីទូទាត់ការផ្ទេរប្រាក់នៅតំបន់អាស៊ី

ដោយៈ ម៉ាណេត

ភ្នំពេញៈ គ្រឹះស្ថានហិរញ្ញវត្ថុ អេអឹមខេ ដែលជាអ្នកផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងក្រុមហ៊ុនEMQ ដែលមានបណ្តាញទូទាត់ហិរញ្ញវត្ថុសកល បានសហការគ្នាដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ ឆ្លងកាត់ព្រំដែនទូទាំងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន EMQ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ។

 

ភាពជាដៃគូនេះផ្តល់លទ្ធភាពឱ្យអេអឹមខេ ធ្វើសមាហរណកម្មជាមួយបណ្តាញសា​កលយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនEMQ ដែលមូលដ្ឋាននៅទីក្រុងហុងកុង ដើម្បីទទួលបាននូវដំណោះស្រាយការផ្ទេរប្រាក់ឆ្លងកាត់ព្រំដែន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដោយធ្វើឱ្យសេវាកម្មហិរញ្ញវត្ថុ កាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកMax Liu ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនEMQ បានមានប្រ​សា​សន៍ថា “ការផ្ទេរប្រាក់ផ្តល់នូវភាពប្រសើរឡើងសម្រាប់គ្រួសាររាប់លាន នៅក្នុងប្រទេសកំពុ​ង​អភិវឌ្ឍន៍ ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុនEMQមានការប្តេជ្ញាយូរអង្វែ​ងក្នុងការផ្តល់សេវាផ្ទេរប្រាក់ឆ្លងព្រំដែន ដែលមានតំលៃសមរម្យ សុវត្ថិភាព និងអាចទុក​ចិត្តបានដល់សហគមន៍នៅក្នុងតំបន់”។

លោកបានបន្តថា “តាមរយៈការសហការជាមួយគឹ្រះស្ថានហិរញ្ញវត្ថុ អេអឹមខេ ដោ​យ​ផ្ទាល់ទៅបណ្តាញសកលរបស់យើង យើងកំពុងផ្តល់ជូនអតិថិជននូវជម្រើស ដែលល្អបំផុតក្នុងការផ្ញើប្រាក់ទៅផ្ទះ និងមានភាពងាយស្រួល ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុ     ណ្ណោះ។ យើងរីករាយក្នុងការធ្វើជាដៃគូជាមួយអេអឹមខេ ក្នុងការធ្វើឱ្យមានឥទ្ធិពលវិជ្ជ​មាននៅក្នុងប្រទេសកម្ពុជា និងទៅអនាគត”។

 

ផ្តល់ជូនដោយបណ្តាញទូទាត់ហិរញ្ញវត្ថុសាកល របស់ក្រុមហ៊ុន EMQ និងសមត្ថភាពអេអឹមខេ អតិថិជននៅក្នុងប្រទេសកម្ពុជាអាចផ្ទេរប្រាក់បានភ្លាមៗ និងរីករាយជាមួយនឹងជម្រើសនៃការទូទាត់ រួមមានការដកប្រាក់ភ្លាមៗ ប្រាក់បញ្ញើពីធនាគារទៅធនាគារដែលជាដៃគូរ និងដាក់ប្រាក់ចូលក្នុងគណនីនៅទូទាំងអាស៊ីអាគ្នេយ៍។ ប្រការនេះនឹងបង្កើ​តសេដ្ឋកិច្ចបញ្ចូលគ្នាបន្ថែមទៀតសម្រាប់តំបន់មួយ ដែលមានប្រជាជនត្រឹមតែ២៧ភាគរយ ប៉ុណ្ណោះដែលមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុ។

លោកគា បូរាណ នាយកប្រតិបត្តិអេអឹមខេ បានមានប្រសាសន៍ថា “យើងប្តេជ្ញាផ្តល់ជូនអតិថិជនគ្រប់រូប នូវការទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលនៅទូទាំងតំបន់អាស៊ី ដែលក្រុមហ៊ុន EMQ មានជំហររឹងមាំជាមួយនឹងជម្រើសនៃការទូទាត់ប្រាក់ច្រើនបំផុត”។

លោកបានបន្តថា “ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន EMQ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងដំណាក់កាលនៃការរីកចម្រើនរបស់យើង ខណៈពេលយើងបន្តពង្រី​កវត្តមានរបស់យើងលើពិភពលោក ដើម្បីបម្រើតម្រូវការអតិថិជនរបស់យើង ឱ្យបានល្អបំផុត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here