គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្ដល់ការលើកទឹកចិត្តដល់ពលរដ្ឋផ្ទេរប្រាក់តាមភ្នាក់ងាររបស់ខ្លួនក្នុងឱកាសបុណ្យអុំទូក

ដោយៈលក្ខិណា

ភ្នំពេញៈ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ក៏ដូចជាចូលឆ្នាំសាកលខាងមុខនេះ ថ្មីៗនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ រៀបចំកម្មវិធីលើកទឹកចិត្តដល់អតិថិជនទាំងអស់ ដែលមានតម្រូវការប្រើប្រាស់សេវាផ្ទេរប្រាក់ ក្នុងស្រុក នឹងមានឱកាសឈ្នះលុយភ្លាមៗរហូតដល់៤លានរៀល នៅពេលប្រតិបត្តិការវេរលុយនៅតាមភ្នាក់ងារ អេ អឹម ខេ ណាមួយ ចាប់ពីថ្ងៃនេះ រហូតដល់ចុងឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បង្ហាញថា ដើម្បីមានឱកាសឈ្នះលុយ រហូត ៤លានរៀលភ្លាមៗ អតិថិជនដែលមានតម្រូវការប្រើប្រាស់សេវាវេរលុយ គ្រាន់តែអនុវត្តដូចខាងក្រោម៖ទី១ ទៅកាន់ទីតំាងភ្នាក់ងារដែលនៅជិតបំផុតដើម្បីវេរលុយ ទី២ សូមពិនិត្យមើលផ្នែកខាងក្រោមនៃបង្កាន់ដៃ បន្ទាប់ពីទទួលបានបង្កាន់ដៃផ្ទេរប្រាក់ ទី៣ ប្រសិនបើឃើញសារអបអរសាទរ និង QRកូត នៅលើបង្កាន់ដៃអំពីការឈ្នះសាច់ប្រាក់ អតិថិជនអាចស្នើដកប្រាក់រង្វាន់ពីភ្នាក់ងារភ្លាមៗ បាននិងទី៤ ភ្នាក់ងារនឹងធ្វើការស្កេន QR កូត ពីបង្កាន់ដៃរបស់អតិថិជន និងផ្តល់ប្រាក់រង្វាន់ជូនដល់អតិថិជន។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារបានលើកឡើងថា យើងបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងធំៗចំនួន២ ដែលគោលបំណងទី១ គឺដើម្បីជម្រុញលើកទឹកចិត្តអ្នកមកប្រើប្រាស់សេវា ទាំងអតិថិជនចាស់ និងថ្មី ដើម្បីប្រើប្រាស់សេវាវេរលុយនៅភ្នាក់ងារយើង ជាពិសេសវាក៏នឹងផ្តល់ឱកាសឱ្យពួកគេ អាចស្វែងយល់ពីសេវាហិរញ្ញវត្ថុផ្សេងៗ ដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅទីនោះផង ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់ទី២ គឺដើម្បីលើកទឹកចិត្តដល់អ្នកផ្តល់សេវាជាង៦ ពាន់កន្លែង ដែលជាភ្នាក់ងារ អេ អឹម ខេ តាមរយៈផលចំណេញពី កម្រៃជើងសារនៃការប្រតិបត្តិការជូនអតិថិជន។ តាមរយៈ សេវាសម្បូរបែបនៅ ភ្នាក់ងារយើង អតិថិជនអាចប្រើប្រាស់គ្រប់សេវាកម្មហិរញ្ញវត្ថុរបស់ អេ អឹម ខេ នៅគ្រប់ទីតំាំងនៃភ្នាក់ងារអេ អឹម ខេ នៅទូទាំងប្រទេស ដែលវាកំពុងតែផ្តល់ភាពងាយស្រួល សុវត្ថិភាព និងចំណេញច្រើនទាំងអ្នក ប្រើប្រាស់ និងភ្នាក់ងារខ្លួនឯងផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here