ការរៀបចំឥណទានឡើងវិញពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានទំហំប្រាក់ជាង ១.២៣ពាន់លានដុល្លារ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានអនុម័តរៀបចំឥណទានឡើងវិញ ក្នុងទំហំកម្ចីសរុប ១ ២៣២លានដុល្លាសហរដ្ឋអាមេរិក មកដល់ថ្ងៃទី០៩ សីហា ២០២០។ នេះបើយោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

របាយការណ៍ បានឱ្យដឹងថា គិតត្រឹមចាប់ពីខែមិនា មកដល់ថ្ងៃទី០៩ សីហា ២០២០ មានអតិថិជនចំនួន ២៦៦ ៨១៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ដោយសាររងផល់ប៉ះពាល់ដោយសារជំងឺកូវីដ១៩ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ(បង់រំលស់) គ្រឹះស្ថានឥណទានជនបទ និង ធនាគារពីរ ដែលជាសមាជិកសមាគម។

របាយការណ៍ បានឱ្យដឹងថា ក្នុងនោះអតិថិជនចំនួន ២៥០ ៩០៥នាក់ (ជាង៩០%) បានទទួលការអនុម័តរៀបចំឥណទានឡើងវិញ ក្នុងទំហំកម្ចីសរុប ១២៣២លានដុល្លាសហរដ្ឋអាមេរិក។
ចាប់ពីខែមិថុនា ចំនួនអ្នកស្នើរសុំរៀបចំឥណទានឡើងវិញ មានការថយចុះជាលំដាប់ ដែលជាសញ្ញាវិជ្ជមានបង្ហាញ ផលប៉ះពាល់នៃជំងឺកូវី១៩ ចាប់ផ្តើមថមថយចុះ។

លោកឧកញ៉ាហួត អៀងតុង ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករបានថ្លែងប្រាប់គេហទំព័រ Cambodiabanknews.com កាលពីពេលថ្មីៗនេះថា ស្ថានភាពគ្រឹះស្ថានហិរញវត្ថុ នៅតែមានសុខមាភាពល្អ ដោយសារតែឃើញថាផលបត្រឥណទានរបស់យើងនៅតែមានការរីកចម្រើន ប៉ុន្តែតែរីកចម្រើនហាក់ដូចជាទាបជាង មុនពេលកូវីដ១៩បន្តិច។

លោកបានថ្លែងថា “ប្រាក់បញ្ញើរសន្សំ មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយដូចយើងឃើញសុខភាពគ្រឹះស្ថានហិរញ្ញវត្ថុមានភាពប្រក្រតី”។លោកបានបន្តថា “គុណភាពឥណទានរបស់យើងមានធ្លាក់ចុះមែន ជាធម្មតាការសងយឺតស្ថិតនៅក្រោម១ភាគរយ ហើយឥឡូវវាឡើងដល់ជាង២ភាគរយ ប៉ុន្តែវានៅតែជាកម្រិតមួយល្អប្រសើរ ព្រោះវានៅក្រោម៣ភាគរយ វាជាកម្រិតមួយនៅក្នុងភាពល្អប្រសើរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងនឹងស្ថានភាពកូវីដ ដែលបង្កផលប៉ះពាល់គ្រប់វិស័យ លោកតុងបានលើកឡើងថា ការរៀបចំឥណទានឡើងវិញមានច្រើនមុនបន្តិច បើធៀបនឹងមុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩។
លោកបានពន្យល់ថា ការរៀបចំឥណទានឡើងវិញមានចំនួនច្រើន ហើយការរៀបចំឥណទានឡើងវិញនេះ អាស្រ័យលើស្ថានភាពអតិថិជនម្នាក់ៗ។ ការចង់បានរបស់អតិថិជនម្នាក់ៗ និងផលប៉ះពាល់របស់អតិថិជនផ្សេងៗគ្នា។

លោកហួត អៀងតុងបានន្ថែមថា “យើងពិនិត្យតាមជាក់ស្តែងនូវស្ថានភាព និងផលប៉ះពាលរបស់អតិថិជន ហើយយើងនឹងធ្វើការរៀបចំឥណទាន ទៅការសំនូមពររបស់អតិថិជនទៅតាមស្ថានភាពជាក់ស្តែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here