គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានអនុម័តការរៀបចំឥណទានឡើងវិញជាង ១.២២ពាន់លានដុល្លារ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) នៅកម្ពុជាបានអនុម័តជាង ១.២២ ពាន់លានដុល្លារសម្រាប់ការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនសរុប ២៤៨.២៦២ នាក់។ នេះបើយោងតាមរបាយការណ៍ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។

តួលេខនេះបានបង្ហាញថា គិតត្រឹមថ្ងៃទី ២ ខែសីហាមានអតិថិជនចំនួន ២៦៤.០៩១ នាក់ ដែលបានស្នើសុំការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់សរុបជាង ១.៣២ ពាន់លានដុល្លារ។

លោកឧកញ៉ាហួត អៀងតុង ប្រធានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងប្រាប់កាលពីពេលថ្មីៗនេះថា ការរៀបចំឥណទានឡើងវិញមានច្រើនមុនបន្តិច បើធៀបនឹងមុនពេលការផ្ទុះឡើងនៃជំងឺកូវីដ១៩។

លោក បានពន្យល់ថា ការរៀបចំឥណទានឡើងវិញមានលក្ខណៈច្រើន ហើយការរៀបចំឥណទានឡើងវិញនេះអាស្រ័យលើស្ថានភាពអតិថិជនម្នាក់ៗ ការចង់បានរបស់អតិថិជនម្នាក់ៗ និងផលប៉ះពាល់របស់អតិថិជនផ្សេងៗគ្នា។

លោក បានន្ថែមថា “យើងពិនិត្យតាមជាក់ស្តែងនូវស្ថានភាព និងផលប៉ះពាលរបស់អតិថិជន ហើយយើងនឹងធ្វើការរៀបចំឥណទានទៅការសំនូមពររបស់អតិថិជនទៅតាមស្ថានភាពជាក់ស្តែង។
គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២០ ប្រាក់កម្ចីសរុបនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានចំនួន ៧ ២៦២លានដុល្លារ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here