ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិត FWD បានឈានជើងចូលមកកាន់ទីផ្សារកម្ពុជា

ដោយៈសុជាតា

ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិត FWD Group បានប្រកាសពីការចាប់ផ្តើមបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា ដោយពង្រីកអាជីវកម្មនៅតំបន់អាស៊ី ដែលជាទីផ្សារលើកទី១០។

ការចូលទីផ្សារកម្ពុជា គឺជាកិច្ចប្រឹងប្រែងថ្មីបន្ថែមទៀត សម្រាប់ការរីកចំរើនរបស់ក្រុមហ៊ុន FWD នៅក្នុងតំបន់ និងការតាំងចិត្ត ក្នុងការក្លាយទៅជាអ្នកធានារ៉ាប់រ៉ងអាស៊ីនាំមុខគេ ដោយផ្តល់នូវបទពិសោធន៍និវានុវត្តន៍ និងថ្មីៗបន្ថែមទៀត សម្រាប់អតិថិជនកម្ពុជា។

លោក Huynh Thanh Phong អគ្គនាយក ក្រុមហ៊ុន FWD មានប្រសាសន៍ថា “ កម្ពុជាបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុត  ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ យើងសម្លឹងឃើញឱកាសជាច្រើន ក្នុងការការពារ និងការផ្តល់ជូននូវស្ថិរភាពហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជា ហើយយើងប្រាកដចិត្តថាក្រុមការងារ របស់យើងនៅទីនេះ  នឹងទទួលបានជោគជ័យ ក្នុងការផ្ដល់នូវបទពិសោធន៍ថ្មីលើសេវា ធានារ៉ាប់រងជូនដល់ប្រជាជនកម្ពុជា”។

ជាមួយគ្នានេះ លោក ចាន់ រដ្ឋានាយកប្រតិបត្តិក្រុមហ៊ុន FWD Cambodia បាន លើកឡើងថា “លោកមានមោទនភាពយ៉ាងខ្លាំងដែល ទទួលបានឱកាសដ៏ពិសេសមួយ នេះ  ក្នុងការដឹកនាំអាជីវកម្មរបស់យើង និងបើកទំព័រថ្មីរបស់ក្រុមហ៊ុន FWD ក្នុងប្រទេស កម្ពុជា”។ លោកបន្តថា “អនាគតរបស់ក្រុមហ៊ុន FWD នៅក្នុង ប្រទេសកម្ពុជានឹងរឹតតែ មានភាពត្រចះត្រចង់ ហើយខ្ញុំជឿជាក់ថាយើងនឹងសម្រេចបាន នូវសមិទ្ធផលជាច្រើន ជាមួយ ក្រុមការងាររបស់យើង” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនFWD បានទទួលសិទ្ធិជោគជ័យ ជាក្រុមហ៊ុនធានារ៉ាប៉រងអាយុជីវិត បាងកកកាលពីឆ្នាំ ២០២០ ហើយក្រុមហ៊ុនបានផ្លាស់ប្តូរឈ្មោះ និងផ្លាកសញ្ញាអាជីវកម្មនៅប៉ុន្មានខែនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here