ចំណេះដឹង! តើធានារ៉ាប់រងទូទៅមានចំនួនប៉ុន្មានប្រភេទ?

ដោយៈ សាវុធ

ភ្នំពេញៈ ថ្ងៃមុខយ៉ាងណាគ្មានអ្នកណាមើលដឹងនោះទេ មានលាភ មានសំណាង គ្រោះថ្នាក់ ឈឺថ្កាត់ ជួបអាសន្ន គឺសុទ្ធតែជារឿងដែលមិនអាចព្រៀងទុក។ នៅពេលដែលអ្នកទិញធានារ៉ាប់រងមានន័យថា អ្នកផ្ទេរថ្លៃដែលអ្នកបាត់បង់ ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជិវិតបង់ជូនថ្លៃដែលបាត់បង់នោះជំនួសអ្នកវិញ។

នៅប្រទេសកម្ពុជារបស់យើង មានធានារ៉ាប់រងជាច្រើនបានចូលមកក ប៉ុន្តែជាទូទៅមានក្រុមហ៊ុនចំនួន៤ប្រភេទ៖

ទី១ ធានារ៉ាប់រងសុខភាព
ធានារ៉ាប់រងសុខភាព ជាទួទៅរ៉ាប់រងទៅលើចំនាយខាងថ្នាំពេទ្យ ដែលទាក់ទងទៅនឹងបញ្ហាសុខភាពដែលបុគ្គលជួបប្រទះ។ វាមានគម្រោងជាច្រើន គឺជាទូទៅមានគោលការណ៏ ដែលរ៉ាប់រងទៅបុគ្គលចំពោះរយៈពេលកំឡុងមួយឆ្នាំពេញ ហើយរ៉ាប់រងតែក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ និងបញ្ហាសុខភាពតែប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ធានារ៉ាប់រងតំណើរកំសាន្ដ
ធានារ៉ាប់រងដំណើរកំសាន្ដ រ៉ាប់រងសុខភាពចំពោះបុគ្គល នៅក្នុងរយះពេលឬក៏ទីកន្លែងណាមួយ។ អាស្រ័យទៅលើកំរិតនៃការរ៉ាប់រង នៃកន្លែងដែលអ្នកបានទៅ វាអាចរាប់បញ្ចូលទៅរបស់ដូចជា លុយកក់និងថ្លៃ រំសាយសំបុត្រយន្ដហោះ បាត់បង់ប្រាក់ផ្ទាល់ខ្លួន និងចំណាយទៅលើឱសថជាដើម។

ធានារ៉ាប់រងដំណើរកំសាន្ដ ជាទូទៅធានារ៉ាប់រងនេះ ការពារអ្នកឲ្យមានការប្រុងប្រយ័ត្ននៅក្នុងកំឡុងពេល ធ្វើដំណើរកំសាន្ដនិង តែប៉ុននោះ។

ទី៣ ធានារ៉ាប់រងទៅលើទ្រព្យសម្បត្តិ
ធានារ៉ាប់រងប្រភេទនេះរ៉ាប់រងចំពោះ ទ្រព្យសម្បត្តិរបស់បុគ្គល ដែលត្រូវបានខ្ទេចខ្ទី ដោយសារឆេះ ទឹកលិច ចោរគាស់ ។ល។ ជាទូទៅម្ចាស់អាគារតែងតែទិញវា មុនពេលដែលគេរើមកនៅ។ នៅកម្ពុជា ម្ចាស់អាគារទិញនូវធានារ៉ាប់រងប្រភេទនេះ ដើម្បីការពារទ្រព្យសម្បត្តិរបស់គេ។

ទី៤ ធានារ៉ាប់រងឡាន
ធានារ៉ាប់រងឡាន គឺមានការពេញនិយមបំផុតនៅប្រទេសកម្ពុជា។ ដូចជាពួកយើងបានឃើញហើយថា គ្រោះថ្នាក់ចរាចរណ៏នៅប្រទេសកម្ពុជា កើតឡើងជារាងរាល់ថ្ងៃ ឡានជារបស់ដែលថ្លៃ។ ប្រសិនបើឡានរបស់អ្នកត្រូវបានគេលួច ឬមួយក៏ខ្ទិចខ្ទី នៅក្នុងគ្រោះថ្នាក់ចរាចរណ៏ វាអាចជាថ្លៃនៅក្នុងការជួសជុល ។

ធានារ៉ាប់រងឡាន នឹងរ៉ាប់រងនឹងជំនួសនូវឡានថ្មីជូនអ្នកវិញ នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍។
អ្នកអាចជ្រើសរើសនូវធានារ៉ាប់រងណា ដែលស័ក្តិសមនឹងអ្នកបំផុត។ អ្នកប្រហែលជាគិតថាវាមិនបានការ ប៉ុន្តែផ្ទុយទៅវិញវាជួយអ្នកខ្លាំងណាស់ នៅពេលដែលអ្នកជួបប្រទះនូវបញ្ហាទាំងនោះ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មាននៅប្រទេសកម្ពុជាយ៉ាងច្រើន។ មានក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ចំនួន៧ដែលមានលក់។ ពួកយើងនឹងរ៉ាយរ៉ាប់នៅអត្ថបទបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here