ធ្វើយ៉ាងណាទើបដឹងថា ពេជ្រសុទ្ធឬក្លែងក្លាយ?

ពេជ្រជារបស់មានតម្លៃដែលគ្រប់គ្នាប៉ងប្រាថ្នាចង់បានហើយមិនចង់ជួបនឹងរបស់ក្លែងក្លាយឡើយពេលដែលចំណាយលុយទិញយកមកមកប្រើប្រាស់ដើម្បីលំអររាយកាយ។

តើអ្នកដឹងទេថា ធ្វើយ៉ាងណាទើបអាចពិនិត្យថា នោះជាពេជ្រសុទ្ធឬក្លែងក្លាយ? សាកល្បងធ្វើតេស្ត ដូចវិធីខាងក្រោមចៀសវាងចាញ់បោកអ្នកលក់។

.វិធីសាស្រ្តនេះសម្បូរអ្នកប្រើប្រាស់ណាស់ព្រោះវាលឿននិងរហ័សនោះគឺការដកដង្ហើមបញ្ចេញអ័ព្ទ។នៅពេលទិញពេជ្រអ្នកគួរតែសាកព្យាយាមដកដង្ហើមចេញមកក្រៅដើម្បីបង្កើតអ័ព្ទនៅលើត្បូងពេជ្រប្រសិនជាអ័ព្ទជាប់លើពេជ្រនោះមានន័យថាពេជ្រនោះមិនសុទ្ធទេព្រោះពេជ្រពិតប្រាកដអាចរលាយអ័ព្ទនឹងវិញត្រឹមប្រមាណ១ទៅ២វិនាទីតែប៉ុណ្ណោះ។

លោកអ្នកត្រូវប្រាកដថាពេលសាកវិធីសាស្រ្តនេះមិនត្រូវឱ្យពេជ្រនោះមានប្រេងពីលើឡើយឬត្រូវសម្អាតវាឱ្យស្អាតទើបវិធីសាស្រ្តដំណើរការនិងបង្ហាញពីប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២ការសាកល្បងនេះវិញកាន់តែងាយស្រួលសម្រាប់អ្នកទិញប្រភេទគ្រាប់ពេជ្រធំៗនិងមិនទាន់ច្នៃទៅជាគ្រឿងអលង្ការ។ដើម្បីដឹងថានោះជាពេជ្រពិតៗអ្នកគ្រាន់តែយកពេជ្រដាក់ពីលើកាសែតឬក្រដាសអ្វីដែលមានអក្សរពីក្រោម។អ្នកអាចមើលឃើញអក្សរនោះតាមរយៈពេជ្របានបើសិនវាជាពេជ្រសុទ្ធមិនចាំបាច់ទាល់តែច្បាស់អាចអានបានគ្រប់ម៉ាត់ឡើយសំខាន់អាចមើលដឹងថាអក្សរអ្វីប៉ុន្តែបើពេជ្រក្លែងក្លាយវិញគឺមិនអាចឃើញធ្លុះបែបនេះបានទេ។

.វិធីសាស្រ្តចុងក្រោយនេះគឺមហាស្រួលជាងគេបង្អស់ ដោយសង្កេតដឹងថាពេជ្រដែលអ្នកបម្រុងទិញនោះជារបស់ពិត ឬក្លែងក្លាយ ដោយគ្រាន់តែប្រើប្រាស់ទឹកមួយកែវប៉ុណ្ណោះ។ ដូចគ្នានឹងវិធឺខាងលើ អ្នកអាចពិសោធន៍បានសម្រាប់តែគ្រាប់ពេជ្រ ដែលមិនទាន់ច្នៃជាគ្រឿងអលង្ការ។ គ្រាន់តែទម្លាក់គ្រាប់ពេជ្រចូលទៅក្នុងទឹក រួចសង្កេតថា តើវាលិចឬក៏អណ្តែត? កាលណាដែលពេជ្រនោះសុទ្ធនិងជារបស់ពិត វានឹងលេចចុះទៅក្រោមដោយសារតែភាពរឹងនិងទម្ងន់របស់វាប៉ុន្តែបើវាអណ្តែតវិញពេជ្រនោះក្លែងក្លាយហើយ។

សូមប្រយ័ត្នខ្លះ ចំពោះវិធីពិសោធន៍នេះ ដោយសារបច្ចកវិទ្យាទំនើប ដូច្នេះពេជ្រក្លែងក្លាយមួយចំនួន ក៏អាចលិចចុះទៅក្រោមបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here