ក្រសួងប្រៃសណីយ៍នឹងណាត់ជួបប្រតិបត្តិករទូរគមនាគមន៍កម្ពុជា៣ខែម្ដងដើម្បីពង្រឹងប្រសិទ្ធភាពសេវាកម្ម

ដោយ៖ គង់ សុរិយា 

ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាព សេវាទូរគមនាគមន៍សម្រាប់ផ្ដល់ជូនពលរដ្ឋទូទាំងប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោក ជា វ៉ាន់ដេតបញ្ជាក់ថាក្រសួងនឹងណាត់ជួបប្រជុំជាមួយសមាគមប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជាយ៉ាងតិចរៀលរាល់៣ខែម្ដង ដើម្បីជជែកនិងរកដំណោះស្រាយលើសេវាទូរគមនាគមន៍ ។

ការលើកឡើងនេះ គឺស្ថិតនៅក្នុងពេលដែលពលរដ្ឋជាច្រើនកំពុងរអ៊ូរទាំនឹងបញ្ហាសេវាទូរសព្ទនិងសេវាអ៊ីនធើណេត មានភាពយឺតយ៉ាវ ជាពិសេសនៅក្នុងអំឡុងនៃការសិក្សាតាមប្រព័ន្ធអនឡាញរបស់សិស្សនិស្សិតពេលមានការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។ 

លោក ជា វ៉ាន់ដេត រដ្ឋក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ កិច្ចប្រជុំដែលនឹងធ្វើលើងនៅរៀងរាល់៣ខែម្ដងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់ពីវឌ្ឍនភាពរបស់វិស័យ និងរកដំណោះស្រាយលើបញ្ហាប្រឈមដូចជាការពង្រឹងគុណភាពសេវា, ផែនការវិនិយោគ ការបំពេញកាតព្វកិច្ចបង់ចំណូលបែងចែក និងពង្រឹងការកំណត់អត្តសញ្ញាណអ្នកទិញស៊ីមកាត ស្របតាមសារាចរអន្តរក្រសួងលេខ ០០១ ។ 

ជាការកត់សម្គាល់នៅក្នុងវិបត្តិកូវីដ១៩ វិស័យជាច្រើនបានរងផលប៉ះពាល់លើអាជីវកម្មនិងប្រាក់ចំណូលប៉ុន្តែសម្រាប់វិស័យប្រៃសណីយ៍មួយឃើញថាមិនមានផលប៉ះពាល់នោះទេ ផ្ទុយទៅវិញមានតែកំណើនច្រើនឡើងច្រើនដោយសារតែតម្រូវការប្រើប្រាស់លើប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជា នៅតែមានហើយមានខ្ពស់ជាងមុនពេលវិបត្តិទៅទៀត ។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថាវិបត្តិកូវីដ១៩អ្នកណាៗ ក៏ត្រូវការប្រើប្រាស់សេវាទូរសព្ទ ប្រព័ន្ធអ៊ីនធើណេតបំពេញការងារតាមប្រព័ន្ធអនឡាញនិងសិក្សាពីចំងាយរបស់សិស្សផងដែរ ។ប្រព័ន្ធធនាគារក៏ត្រូវបង្កើនការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដំណើរការអាជីវម្មផងដែរដោយកាត់បន្ថយនូវការធ្វើប្រតិបត្តិការតាមបែបបុរាណដោយការជួបផ្ទាល់រវាងអតិថិជននិងបុគ្គលិកធនាគារ ។

LEAVE A REPLY

Please enter your comment!
Please enter your name here