លោកអ៊ិន ចាន់នីៈអ្នកដឹកនាំត្រូវមានចក្ខុវិស័យច្បាស់លាស់ និងត្រូវផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ធ

ដោយៈសុជាតា

ភ្នំពេញៈ លោកបណ្ឌិត អ៊ិន  ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអញ្ជើញជាវាគ្មិនកិត្តិយស ផ្តល់បាឋកថាតាមប្រព័ន្ធអនឡាញស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ក្នុងវិស័យឯកជននៅថ្ងៃទី១ខែកញ្ញា  ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី១ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់  សរុបចំនួន១៥១នាក់។

លោកបណ្ឌិតអ៊ិន ចាន់នី  ចែករំលែកបទពិសោធន៍ជាក់ស្តែង ក្នុងការដឹកនាំនិងការធ្វើនវានុវត្តន៍ក្នុងវិស័យឯកជន ដែលក្នុងនោះខ្លឹមសារសំខាន់ គឺអ្នកដឹកនាំត្រូវមានជាច្រើនចំណុចដូចជា ទី១ ចក្ខុវិស័យច្បាស់លាស់ ទី២ ចក្ខុវិស័យត្រូវបានផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យមានការចូលរួម និងទី៣ សម្របសម្រួលការរក្សាតុល្យភាព នៃអត្ថប្រយោជន៍ជាគុណតម្លៃរបស់ភាគីពាក់ព័ន្ធ។

លោកបន្តថា ការចូលរួមចំណែកនេះ ជាសកម្មភាពយ៉ាងថ្លៃថ្លា ក្នុងការបំពេញបន្ថែម និងពង្រឹងដំណើរការបណ្ដុះបណ្ដាល របស់សាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស្របតាម គោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here