ស្ថាប័នហិរញ្ញវត្ថុចំនួនពីរនៅកម្ពុជា ចាប់ដៃគ្នា ដើម្បីជំរុញការទូទាត់សងតាមប្រព័ន្ធអេឡិចត្រូនិក

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុន TrueMoney ដែលល្បីឈ្មោះជាងគេមួយនៅក្នុងប្រទេសកម្ពុជា សហការជាមួយធនាគារ PPCBank ដើម្បីធ្វើឱ្យការទូទាត់សងប្រាក់កម្ចីកាន់តែងាយស្រួលសម្រាប់អតិថិជនធនាគារ។

ក្រុមហ៊ុន TrueMoney បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយសម្រាប់ការប្រើប្រាស់កម្មវិធី Wallet (ប្រព័ន្ធទូទាត់អេឡិចត្រូនិក) របស់ TrueMoney និងភ្នាក់ងារសម្រាប់ការប្រមូលប្រាក់កម្ចីសម្រាប់ PPCBank។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ PPCBank។ 

អតិថិជននឹងអាចសងប្រាក់កម្ចីរបស់ពួកគេត្រលប់ទៅធនាគារវិញតាមរយៈភ្នាក់ងារ TrueMoney និងកម្មវិធីទូរសព្ទដៃរបស់TrueMoney។ ដើម្បីអបអរភាពជាដៃគូនេះ អតិថិជននឹងរីករាយជាមួយនឹងការជំរុញបង់ថ្លៃសេវាដោយមិនគិតថ្លៃរយៈពេល ៣ ខែ លើការសងប្រាក់កម្ចីដែលចាប់ផ្តើមពីថ្ងៃទី ២៣ ខែកញ្ញារហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។ អតិថិជននឹងអាចធ្វើការទូទាត់សងតាមរយៈកម្មវិធី TrueMoney Wallet ឬដោយផ្ទាល់នៅភ្នាក់ងារច្រើនជាង ១០.០០០ កន្លែងនៅទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានធនាគារ PPCBank លោក Shin Chang Moo បានមានប្រសាសន៍ថា “យើងជឿជាក់ថា ការស្វែងរកដៃគូល្អមានតម្លៃខ្លាំងណាស់។ កេរ្តិ៍ឈ្មោះល្បីរបស់ TrueMoney ពិតជាផ្តល់ក្តីសុខដល់អតិថិជនរបស់យើង នៅពេលនិយាយអំពីការសងប្រាក់កម្ចីតាមរយៈភាគីទី ៣”។

 លោកស្រី KHMON Frandara ប្រធានផ្នែកយុទ្ធសាស្ត្រនៃក្រុមហ៊ុន TrueMoney (ខេមបូឌា) បានមានប្រសាសន៍ថា “យើងមានមោទនភាពដែលបានសហការជាមួយ PPCBank ដើម្បីផ្តល់នូវសេវាកម្មនេះបន្ថែមភាពងាយស្រួលនិងតម្លៃដល់អតិថិជនរបស់ PPCBank ក៏ដូចជារបស់យើងផ្ទាល់។ នេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ដែលយើងនឹងបង្ហាញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារ TrueMoney បន្តពង្រីកការផ្តល់ជូនរបស់ខ្លួន”។

ក្នុងតំបន់ TrueMoney មានភាពជាដៃគូមួយចំនួនរួចហើយ។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា TrueMoney ក៏បានប្រកាសពីភាពជាដៃគូជាមួយ APP OnePay ដែលធ្វើឱ្យអតិថិជនអាចដកប្រាក់ និងដាក់ប្រាក់ ដែលមានទីតាំងបន្តកើនឡើងទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here