ធនាគារជាតិ​នៃ​កម្ពុជា៖ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​មាន​សុខភាព​រឹងមាំ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ វិស័យ​ធនាគារ​បន្ត​មាន​វឌ្ឍន​ផាព​ប្រក​ដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាង​យ៉ាង​កម្ម​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ខណៈ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​សុខភាព​រឹងមាំ។ នេះ​បើ​យោងតាម​លើកឡើង​របស់ របាយការណ៍​សង្ខេប​លទ្ធផល​ការងារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រចាំឆមាស​ទី១ និង​ដាក់​ទិសដៅ​សម្រាប់​ការងារ​ឆមាស​ទី២ ឆ្នាំ២០២០នេះ។

របាយការណ៍​ខាងលើ ដែល​គេ​ទំព័រ Propertyarea.asia ទទួលបាន​នៅ​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា វិស័យ​ធនាគារ​បន្ត​មាន​វឌ្ឍន​ផាព​ប្រក​ដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាង​យ៉ាង​កម្ម​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដោយ​ឥណទាន​បាន​បន្ត​កើន ១៩,៦ ភាគរយ ហើយ​ប្រាក់​បញ្ញើ​កើន ១២,៣ ភាគរយ។

របាយការណ៍ បានឱ្យដឹងថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​សុខភាព​រឹងមាំ ហើយ​បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ និង​សេវា​ហិរញ្ញវត្ថុ​ជា​លំដាប់ និង​បាន​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឱ្យ​កើនឡើង ប្រក​ម​ដោយ​ចីរភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ទូទាត់​សង់​ប្រាក់​ត្រូវបានធ្វើ​ទំនើបកម្ម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ ដោយបាន​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ទាំង​ទូទាត់​តម្លៃ​រាយ និង​ដុំ ជាពិសេស ប្រព័ន្ធ​បាគង និង​ប្រព័ន្ធ​រី​ថែ​ល​ថេ ដែល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុងពេល​ខាងមុខឆាប់ៗខាងមុខ ហើយ​ស្តង់ដា QR កូដ រួម​នឹង​បង្កើតឡើង​ក្នុង​គោលដៅ​សម្រួល​ដល់​ការទូទាត់​ឆ្លង​គ្នា​រវាង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់ និង​ការអនុវត្ត​គម្រោង​ភ្ជាប់​ការទូទាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​គ្រប់គ្រង​ចរាចរណ៍​សាច់ប្រាក់​ប្រក​ដ​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​ទូទាំងប្រទេស។ ការប្រើប្រាស់​ប្រាក់រៀល បាន​កើនឡើង​គួរឱ្យកត់សម្គាល់​នា​ឆ្នាំ២០១៩ និង​ដើមឆ្នាំ២០២០នេះ ដែល​ឆ្លុះបញ្ចាំង ដោយ​កំណើន​រូបិយវត្ថុ​ក្នុង​ចរ​ចរណ៍ (៣៦,៤ភាគរយ) និង​កំណ​ន​សមាមាត្រ​ឥណទាន​ជា​រៀល​ដល់ ១៣ ភាគរយ នៃ​ឥណទាន​សរុប។

ស្របតាម​គោលនយោបាយ​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ក្រដាសប្រាក់​ចាស់ ទក់ និង​រហែក ត្រូវបាន​ប្រមូល និង​ជំនួស​មកវិញ​ដោយ​ក្រដាស​ប្រាក់រៀល​ថ្មី ដែលមាន​សោភ័ណភាព និង​គុណភាព​ខ្ពស់។

យោងតាម​ការព្យាករណ៍​របស់​រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ២០២០ អាច​ធ្លាក់ចុះ​ដល់ -១,៩ ភាគរយ ប៉ុន្តែ​អាច​ងើបឡើង​មកវិញ​នៅ​ឆ្នាំ២០២១ នៅ​អត្រា ៣,៥ ភាគរយ ប្រសិនបើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ត្រូវបាន​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព។

ទោះយ៉ាងណា ពិភពលោក​នៅ​ប្រឈម​នឹង​ភាពមិនច្បាស់លាស់​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​នេះ។ នៅ​ចំពោះមុខ​បញ្ហា​ទាំងនេះ ធន​គារ​ជាតិ​នៃ​កម្ពុជា​នឹង​បន្ត​អនុវត្ត​វិធានការ​គាំទ្រ​តាម​ការចាំបាច់ ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល  សំដៅ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រក្សា​លំនឹង​សង្គម-សេដ្ឋកិច្ច និង​ជំរុញ​កំណើនសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here