គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុផ្តល់ឥណទានជាង៨,៧ពាន់លានដុល្លារដល់ប្រជាពលរដ្ឋចំនួន២លាននាក់

ដោយៈ សុផារី

ភ្នំពេញៈ លោកសុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា គិតត្រឹមដំណាច់ត្រីមាសទីពីរ នៃឆ្នាំ២០២២នេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ បានផ្តល់ឥណទានជាង៨,៧ពាន់លានដុល្លារ ដល់ប្រជាជនចំនួនប្រមាណ២លាននាក់។

លោកបានបញ្ជាក់យ៉ាងនេះ នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជាស្តីពី “វឌ្ឍនភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា” ក្រោមអធិបតីភាពលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

លោកសុខ វឿនបានថ្លែងថា “គិតត្រឹមដំណាច់ត្រីមាសទីពីរ នៃឆ្នាំ២០២២នេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ដែលជាសមាជិក របស់សមាគមបានបន្តកិច្ចប្រឹងប្រែង ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជនកម្ពុជា ដោ​យបានផ្តល់នូវឥណទាន ជាង៨,៧ពាន់លានដុល្លារ ដល់ប្រជាជនចំនួន ប្រមាណ២លាននាក់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ដថា ខណៈប្រាក់បញ្ញើសរុប មានចំនួនជាង២,៦លាននាក់បានដាក់ ប្រាក់បញ្ញើសរុបជាង៤,៦ពាន់លានដុល្លារ តាមរយៈបណ្តាញ សាខាជាង១.០០០ការិយាល័យ និងមានបុគ្គលិកបម្រើការងារ សរុបជាង២៩.០០០នាក់ នៅទូទាំងរាជធានី-ខេត្ត។ ទិន្នន័យនេះមិនបានរាប់បញ្ចូល ទិន្នន័យពីធនាគារទាំង៥ជាសមាជិកនោះទេ។

លោកសុខ វឿន បានបញ្ជាក់ថា ពិធីចុះអនុស្សរណៈយោគយល់គ្នានេះពិតជាមានសារៈសំខាន់ ហើយតាមរយៈអនុស្សរណៈយោគយល់ សមា​គមទាំងបីនឹងសហការរួមគ្នា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការយល់ដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្មប្រ​កបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាព ដែលផ្តោតសំខា​ន់លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here