ប្រតិបត្តិការទូទាត់អេឡិចត្រូនិកនៅកម្ពុជាមានសរុបចំនួន ៨,១លាន នៅឆមាសទី១ ឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២២ ប្រតិបត្តិការទូទាត់អេឡិចត្រូនិកបន្តកើនឡើងជាលំដាប់ មានប្រតិបត្តិការសរុបចំនួន៨,១លានប្រតិបត្តិការ។ ក្នុងនោះ ការផ្ទេរមូលនិធិជាប្រាក់រៀល តាមប្រព័ន្ធរីថែលផេ បានកើនឡើងជិត២ដង និងតាមប្រព័ន្ធបាគង បានកើនឡើងដល់១៨,៥ទ្រីលានរៀល ឬប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក។

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងសន្និសីទ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ថា នៅឆមាសទី១ ឆ្នាំ២០២២ ប្រតិបត្តិការទូទាត់អេឡិចត្រូនិក បន្តកើនឡើងជាលំដាប់ ដូចជា ការផ្ទេរមូលនិធិជាប្រាក់រៀល តាមប្រព័ន្ធរីថែលផេ បានកើនឡើងជិត២ដង ហើយការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងដល់១៨,៥ទ្រីលានរៀល ឬប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក ដែលមានប្រតិបត្តិការសរុបចំនួន៨,១លានប្រតិបត្តិការ។

លោកក៏បានលើកឡើងពាក់ព័ន្ធជាមួយការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារជាតិនៃកម្ពុជា បានបង្កើតផែនទីបង្ហាញផ្លូវ Fintech ឆ្នាំ២០២០-២០២៥ ដែលផ្តោតលើសរសរស្តម្ភចំនួន៣ ដើម្បីជំរុញឲ្យវិស័យនេះ មានការរីកចម្រើនលឿនថែមទៀត។

លោកបន្តថា នាពេលថ្មីៗកន្លងទៅនេះ យើងបានប្រកាសដោយអនុវត្តន៍ពេញលេញ នូវប្រព័ន្ធបាគង KHQR ហើយក៏បានសហការជាមួយប្រទេសជាច្រើនក្នុងតំបន់ ជំរុញឱ្យមានការទូទាត់តាមប្រព័ន្ធបចេ្ចកវិទ្យា កាន់តែងាយស្រួល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា “យើងក៏ចាប់ផ្តើមត្រួតពិនិត្យ លើអ្នកផ្តល់សេវាទូទាត់ផងដែរ ដើម្បីធានាថាអតិថិជន បានទទួលការការពារ ហើយមានការគ្រប់គ្រងហានិភ័យត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលបច្ចេកវិទ្យាទូទាត់នេះ បន្តមានការវិវត្តន៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here