ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានសម្បទាន៣០លានដុល្លារដើម្បីធ្វើពិពិធកម្មកសិកម្ម

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ជាមួយការលើកទឹកចិត្ត ក្នុងការផ្តល់ឥណទានមានការប្រាក់ទាប និងជួយធ្វើពិពិធកម្មវិស័យកសិកម្ម ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានសម្បទាន(កម្ចីការប្រាក់ទាប) ដល់កម្ពុជា។

លោកចាន់ សីហា អគ្គ​នា​​យក​រង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្មបាន​មានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា មាន​ទុន​ប្រមាណ​ ៣០​ លាន​ដុល្លារ ដោយ​ទទួលបាន​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិ​ភព​លោក ​ក្នុងការ​អនុវត្ត​ផ្តោតលើ​វិស័យ​កសិកម្ម ​លើកលែងតែ​ស្រូវរយៈពេល​​ ៥​ឆ្នាំ​។​

លោក​បញ្ជាក់ថា “​គម្រោង​នេះ​មាន​ទុន៣០លាន​ដុល្លារ ដោយ​យើង​បាន​សហការ​ផ្តល់​ទៅដល់​ដៃគូ​របស់​យើង​ចំនួន​៣ ដែល​បាន​ព្រមព្រៀងគ្នា​”។លោកបន្តថា “ធនា​​គារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក្នុងនាម​ជា​អ្នក​បោះ​ដុំ​ជូន​គ្រឹះ​​ស្ថាន​ហិរញ្ញវត្ថុ​ទាំង​៣​ខាងលើ ដើម្បីឱ្យ​ពួកគាត់​ធ្វើការ​ងារ​នេះ​ផ្ទាល់​តែម្តង”។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសីហាបាន​បន្តថា សម្រាប់​ឥណ​​ទាន​បោះ​ដុំ ដែល​ធនាគារ​អភិ​​វឌ្ឍន៍​ជនបទ និង​កសិកម្ម ផ្តល់​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង ៣ ក្នុង​អត្រា​ការប្រាក់៥ភាគរយ​ក្នុង១ ​ឆ្នាំ ​ដោយ​គ្មាន​កម្រៃ​សេវា តែ​ចំពោះ​អត្រា​ការប្រាក់ ដែល​ស្ថាប័ន​ទាំង​៣ ផ្តល់ជូន​អតិថិ​​ជន គឺ​អាស្រ័យ​លើ​ការកំណត់​តាម​គោលការណ៍​របស់​ស្ថាប័ន​នីមួយៗ​។

​ស្ថាប័នហិរញ្ញវត្ថុទាំងបីរួមមាន ធនាគារ​ប្រៃសណីយ៍​កម្ពុជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​ចម្រើន និង​គ្រឹះ​​ស្ថាន​មីក្រូហិរញ្ញវត្ថុ អេ​អឹម​ខេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here