ធនាគារ ARDBផ្តល់ ប្រាក់កម្ចី ៣០ លាន ដុល្លារ ដើម្បី ជំរុញ វិស័យ កសិកម្មកម្ពុជា

ដោយ:លាងហួរ
ភ្នំពេញ:ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់ប្រទេសកម្ពុជា(ARDB) កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានចុះហត្ថលេខាលើការផ្តល់ប្រាក់កម្ចីចំនួន៣០លានដុល្លារអាមេរិក ដល់គ្រឹះស្ថានហិរញ្ញវត្ថុចំនួនបី ដើម្បីជំរុញវិស័យកសិកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កិច្ចព្រមព្រៀងកម្ចីបុត្រសម្ព័ន្ធត្រូវបានចុះហត្ថលេខារវាងធនាគារARDB និងធនាគារប្រៃសណីយ៍កម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។

នៅក្រោមកិច្ចព្រមព្រៀងនេះធនាគារ ARDB នឹងផ្តល់ប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់៥ភាគរយក្នុងមួយឆ្នាំដល់ស្ថាប័នហិរញ្ញវត្ថុទាំងបីដែលនឹងផ្តល់ប្រាក់កម្ចីរងដល់អ្នកទទួលផលគោលដៅដូចជាកសិករខ្នាតតូច កសិពាណិជ្ជកម្មខ្នាតតូច និងមធ្យម សហករណ៍កសិកម្ម និងអង្គការអ្នកផលិតកសិផល លើកលែងតែស្រូវ។

សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា គម្រោងនេះមានគោលបំណងជាចម្បងដើម្បីលើកកម្ពស់ការដាក់បញ្ចូលហិរញ្ញវត្ថុ និងគាំទ្រខ្សែសង្វាក់តម្លៃពិពិធកម្មកសិកម្មនៅក្នុងរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន១២ផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខេត្តគោលដៅទាំងនោះរួមមាន បាត់ដំបង មណ្ឌលគិរី ស្ទឹងត្រែង រតនគិរី ព្រះវិហារ សៀមរាប ត្បូងឃ្មុំ ក្រចេះ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here