លោកឧកញ៉ាហួត អៀងតុងលើកឡើងពីបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុង បានមានប្រសាសន៍ថា បច្ចេកវិទ្យាដើរតួនាទីដ៏មានសារៈសំខាន់ ក្នុងវិស័យហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ។

លោកឧកញ៉ាហ៊ួត ​ហេងតុង បានមានប្រសាសន៍ឲ្យដឹងកាលពីពេល ថ្មីៗនេះថា បច្ចេកវិទ្យាគីមានសារះសំខាន់ណាស់ ក្នុងការចូលរួមចំណែកកាត់​បន្ថយការងាររបស់មនុស្សមួយផ្នែកធំ និងបានចូលរួមចំណែកធ្វើបច្ចុ​ប្បន្នភាព ជាប្រពន័្វធនាគាស្នូល និងប្រពន័្វទំនាក់ទំនងធគារស្នូល ជាមួយ ATM និង Mobil Banking សំរាប់ទំនាក់ទំនងទៅកាន់ APP​ ទូសព័្ទដៃរបស់ហត្ថាជាដើម និងបង្កភាពងាយស្រួល បំរើដល់អតិថិជនរបស់យើង អោយកាន់តែទូលំទូលាយជាងមុន។

លោកឧកញ៉ាបានបន្តទៀតថា បើប្រៀបធៀបកាលពីមុន និងបច្ចុប្បន្ន នេះ ការប្រើប្រាស់សេវាទូទាត់ និងសេវាកម្មនានា មានភាពងាយស្រួលជាងពីមុន ដោយសារការរីកចំរើនខាងបច្ចេកវិទ្យា បានធ្វើឲ្យការធ្វើប្រតិបត្តការជាមួយអតិថិជន អាចធ្វើឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គម បានយ៉ាងទូលំទូលាយ និងលឿន ចំណេញទាំងពេលវេលា និងថវិកា។

លោកឧកញ៉ាបានបន្តថា បើទោះបីជាជួបវិត្តកូវិដ១៩ អស់រយះពេលជិត ២ឆ្នាំកន្លងទៅនេះក្តី ក៏ធនាគាហត្ថានៅតែឈជើងយ៉ាងរឹងមាំ ហើយនៅតែបំរើសេវាកម្មជូនអតិថិជនបានទាន់ពេលលា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានគូសបពា្ចក់ទៀតថា សព្វថ្ងៃ ធនាគាហត្ថាបាននិងកំពុងដំណើរការម៉ាស៊ីនឈ្លាសវៃ ក្នុងក្រុងភ្នំពេញរហូតដល់១៣គ្រឿង ដើម្បីបង្កភាពងាយស្រួល ក្នុងការផ្តល់សេវាកម្មទូទាត់ សេវាកម្មដាក់ប្រាក់ ផ្ទេរប្រាក់ បើកគណនេយ្យដល់អតិថិជន យ៉ាងមានប្រសិទ្ឋភាព ដោយអតិថិជនមិនចាំបាច់មកកាន់ការិយាល័យរបស់ធនាគារឡើយ។

ទាក់ទងវត្តមានធនាគារបរទេស ចូលមកកម្ពុជាកាន់តែច្រើន តើធ្វើឲ្យទីផ្សារប្រឈមបញ្ហាដូចម្តេច? លោកឧកញ៉ាហួត អៀងតុងបានពន្យល់ថា សព្វថ្ងៃមានធនាគាបរទេស បានចូលមកវិនិយោគជាច្រើននៅកម្ពុជា មានការប្រកួតប្រជែងគ្នា ប៉ុន្តែបើទោះបីមានការប្រកួតប្រជែងច្រើនក្តី ក៏លោកលោកលើកទឹកចិត្ត អោយមានធនា​គារបរទេសចូលមកកាន់តែច្រើន ដើម្បីអោយសាច់ប្រាក់ធ្វើចរាចរណ៍លើទីផ្សារហើយសំបូរបែប។

លោកឧកញ៉ាបន្តថា “នៅពេលមានធនាគារចូលមកកាន់តែច្រើន អ្នកទទួលបានផលប្រយោជន៍គឺអតិថិជន ឬប្រជាពលរដ្ឋ ដែលទទួលបានសេវាកម្មកាន់តែប្រសើរជាងមុន អត្រាការប្រាក់ក៏ធ្លាក់មកកាន់តែទាបផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here