ធនាគារចំនួន៤នៅខេត្តហឺណានជួបវិបត្តិរហូតដល់អតិថិជនមិន អាចដកប្រាក់បាន

ដោយ: លាងហួរ

ប្រទេសចិន: នៅទីក្រុង Zhengzhou ខេត្តហឺណានរបស់ ប្រទេសចិន បាតុករជាច្រើនបានប្រមូលផ្តុំគ្នាតវ៉ាជុំវិញ ការ បង្កក ប្រាក់ បញ្ញើ ដោយ ធនាគារ ចំនួន៤ក្នុងខេត្តហឺណាន។

ធនាគារ បាន បង្កក ប្រាក់ បញ្ញើ រាប់ លាន ដុល្លារ ចាប់តាំងពីខែ មេសា ដោយ ប្រាប់ អតិថិជន ថា ពួកគេ កំពុង ដំឡើង ប្រព័ន្ធ ខាងក្នុង របស់ ធនាគារ។

អ្នកដាក់ប្រាក់បញ្ញើបាននិយាយថា ចាប់តាំងពីពេលនោះមក ធនាគារមិនបានចេញមុខនិយាយ ទាក់ទងអំពីបញ្ហានេះទេ និងគ្មានធនាគារណាមួយបានឆ្លើយតបនឹងអ៊ីមែល និងការហៅទូរស័ព្ទ ដើម្បីឆ្លើយតបនឹងការសុំធ្វើការអត្ថាធិប្បាយឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ប្រាក់បញ្ញើដែលត្រូវបានបង្កកអាចមានតម្លៃដល់ទៅ១,៥ពាន់លានដុល្លារ ចំណែកអាជ្ញាធរក៏កំពុងស៊ើបអង្កេតធនាគារចំនួន៣នៅក្នុងខេត្តហឺណាន។

មនុស្សប្រហែល១ពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសាខាក្រុងZhengzhou នៃធនាគារកណ្តាលរបស់ប្រទេសចិន កាលពីថ្ងៃអាទិត្យដើម្បីទាមទារឱ្យមានដំណោះស្រាយ។

ការបង្ហោះវីដេអូ និងរូបថតមួយចំនួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថាអ្នកដាក់ប្រាក់បញ្ញើ គ្រវី បដា និងគប់ដបប្លាស្ទិក ចូលទៅជិតសន្តិសុខ ដែលបានអូសបាតុករមួយចំនួនចេញកន្លែងបាតុកម្ម។

អ្នកតវ៉ាម្នាក់ដែលមាននាមត្រកូល Zhang មានអាយុ៤០ឆ្នាំបានប្រាប់សារពត៌មានរ៉យទ័រថា ខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់ ដែលខ្ញុំមិនអាចពន្យល់អ្នកបានទេ ។

លោក Zhang បាននិយាយថា គាត់សង្ឃឹមថានឹងអាចដកយកប្រាក់ប្រហែល ១៧០.០០០យ័ន(២៥.០០០ដុល្លារអាមេរិក) ដែលដាក់ក្នុងធនាគារសហគមន៍ Zhecheng Huanghuai៕

LEAVE A REPLY

Please enter your comment!
Please enter your name here