ធនាគារតូចៗនៅប្រទេសចិនកំពុងផ្ទុះបញ្ហា ធ្វើឲ្យអ្នកដាក់ប្រាក់បញ្ញើប្រឈមហានិភ័យ

ដោយៈ សុខុម

ប៉េកាំង: សហគ្រិនមួយរូបឈ្មោះ Peter បានដាក់ប្រាក់សន្សំមួយជីវិតរបស់គាត់ប្រហែល៦លានដុល្លារ ក្នុងគណនីនៅធនាគារតូចៗចំនួន៣ក្នុងខេត្តហឺណាន (Henan) ភាគបណ្ដាលប្រទេសចិន។ គាត់អះអាងថា គាត់មិនអាចចូលគណនីទាំងនោះ បានចាប់តាំងពីខែមេសាមកម៉្លេះ។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃសុក្រ ទី២៤ ខែមិថុនា នេះឱ្យដឹងថា បុរសវ័យ៤៥ឆ្នាំរូបនេះ មិនបានប្រាប់ឈ្មោះពិត និងនាមត្រកូលរបស់គាត់នោះទេ ដោយគ្រាន់ឱ្យគេហៅគាត់ថាPeter ដោយសារគាត់ភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។

បុរសរូបនេះប្រាប់ថា គាត់មកពីក្រុងWenzhou ភាគខាងកើត ហើយគាត់ជាម្នាក់ ក្នុងចំណោមអ្នកដាក់ប្រាក់បញ្ញើរាប់ពាន់ម៉ឺននាក់ ដែលបាននិងកំពុងផ្ទុះការតវ៉ា ធ្វើយ៉ាងណាទាមទារយកប្រាក់សន្សំរបស់ពួកគេ ពីធនាគារយ៉ាងតិចចំនួន៦ នៅក្នុងបណ្ដាខេត្តដាច់ស្រយាល ក្នុងប្រទេសចិន ភាគកណ្ដាលឱ្យបានមកវិញ។

លោក Peter បានប្រាប់សារព័ត៌មាន CNN Business ថា “ខ្ញុំជិតមានបញ្ហាសរសៃប្រសាទហើយ។ ខ្ញុំដេកមិនលក់ទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅពេលគាត់ព្យាយាម ចូលទៅកាន់គណនីរបស់គាត់តាមអនឡាញ Statement ឬ ព័ត៌មាននៅលោតនៅលើ Homepage ប្រាប់គាត់ថា គេហទំព័រនោះកំពុងក្រោមការជួសជុល ហើយសេវាកម្មនឹងត្រូវផ្អាកមួយរយៈពេល។ ទោះជាយ៉ាងណា រយៈពេល២ខែក្រោយមក សេវាកម្មទាំងនោះនៅតែមិនទាន់ស្ដារឡើងវិញ។

បញ្ហានេះ បានចាប់ផ្ដើមផ្ទុះឡើងកាលពីខែមេសា នៅពេលធនាគារចំនួន៤ក្នុងខេត្តហឺណាន បានផ្អាកការដកប្រាក់។

នៅក្នុងប្រទេសចិន ធនាគារក្នុងស្រុកត្រូវបានអនុញ្ញាត ឱ្យទទួលយកប្រាក់បញ្ញើពីអតិថិជន ក្នុងមូលដ្ឋានរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរនិយាយថា “Platform ភាគីទី៣” ត្រូវបានប្រើប្រាស់ ដើម្បីទទួលបានមូលនិធិពីអ្នកដាក់ប្រាក់បញ្ញើនៅខាងក្រៅតំបន់ ឬកក្រៅមូលដ្ឋាន។

ជាឧទាហរណ៍ ក្នុងករណីរបស់លោក Peter ស្រុកកំណើតរបស់គាត់មានចម្ងាយ រហូតដល់ទៅប្រមាណ១.១២៦ពីធនាគារនានា ដែលគាត់បានដាក់ប្រាក់បញ្ញើនៅខេត្តហឺណាន ដែលវាខុសពីគោលការណ៍។

ជាលទ្ធផល គណៈកម្មការនិយ័តកម្មធនាគារ និងធានារ៉ាប់រងប្រទេសចិន (CBIRC) បានចោទប្រកាន់ ភាគហ៊ុនិកដ៏ធំមួយនៃធនាគារ ដែលមានបញ្ហាទាំង៤ បានទាក់ទាញប្រាក់ពីអ្នកដាក់ប្រាក់សន្សំដោយខុសច្បាប់។
គណៈកម្មការនេះបានបញ្ជាក់ថា “ប៉ូលិសបានបើកការស៊ើបអង្កេតហើយជុំវិញរឿងនេះ”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here