អគ្គនាយកធនាគារហត្ថាៈ រយៈពេល៥ខែដើមឆ្នាំនៃ២០២២វិស័យធនាគារនៅតែមានភាពរឹងមាំ

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៥ខែកន្លងមកនេះ បើនិយាយពីសេដ្ឋកិច្ចនិងអាជីវកម្មនានា ក្នុងប្រទេសកម្ពុជាឃើញថា មានសន្ទុះល្អឡើងវិញជាបណ្ដើរៗ ក្នុងនោះវិស័យធនាគារនិងហិរញ្ញវត្ថុ ក៏ត្រូវបានអះអាងថាបានវិវត្តន៍ទៅរកភាពប្រសើរដូចមុនស្ថានភាពកូវីដ១៩ផងដែរ។

លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍កាលពីពេលថ្មីៗឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ យើងឃើញថាវិស័យធនាគារ នៅតែមានសន្ទុះល្អរឹងមាំហើយដោយឡែកសម្រាប់ ធនាគារហត្ថាយើងលទ្ធផល៥ខែដើមឆ្នាំនេះ យើងទទួលបានលទ្ធផលគួរជាទីមោទនៈ។ មានន័យថាគ្រប់សន្ទុះទាំងអស់របស់យើង យើងដើរលឿនជាងផែនការ ដែលយើងបានគ្រោងទុក ទាំងផលបត្រឥណទាន ទាំងផលបត្រប្រាក់បញ្ញើសន្សំសុទ្ធតែលើសផែនការ។

លោកបន្តថា “ទាំងនេះជាមោទនភាពមួយ ក្នុងនោះយើងគិតថាធនា​គារហត្ថា នឹងបន្តរក្សាការរីកចម្រើនរហូតតទៅ ទោះនៅក្នុងកាលៈទេសៈនៃវិបត្តិកូវីដ១៩ក៏ដោយ និងសង្គ្រាមនៅក្រៅប្រទេសរវាងរុស្ស៊ី និងអ៊ុយក្រែនក្ដី”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា បច្ចុប្បន្ននេះធនាគារហត្ថាបានផ្ដោតទៅលើវិស័យកសិកម្ម ដោយយើងបានផ្ដល់កម្ចីឥណទានជូនអ្នកក្នុងវិស៧យនេះច្រើន ហើយក្រៅពីនោះ យើងក៏មានវិស័យសហគ្រាសធុនតូចនិងមធ្យម វិស័យសំណង់ និងវិស័យពាណិជ្ជកម្មជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ទោះបីជាវិស័យមួយចំនួន ដូចជា វិស័យទេសចរណ៍ ដែលជួបវិបត្តិធ្ងន់ធ្ងរកាលពីកូវីដ១៩ ក៏ធនាគារហត្ថាបន្តការចាប់អារម្មណ៍និងផ្ដោតការយកចិត្តទុកដាក់ ក្នុងការផ្ដល់ទុនសម្រាប់វិស័យនេះផងដែរ ។ ការបន្តផ្ដល់ឥណទាន ទៅលើវិស័យទេសចរណ៍ គឺជាការចូលរួមជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជា មានសន្ទុះងើបឡើងវិញ។
ថ្មីៗនេះ ធនាគារហត្ថា ក៏បានចូលរួមជាមួយធនាគារSME និងបានដាក់គោលដៅថា នឹងដាក់ទុនឱ្យបាន១០លានដុល្លារអាមេរិក ទៅលើវិស័យទេសចរណ៍ដោយសហការជាមួយធនាគារSME ៕

LEAVE A REPLY

Please enter your comment!
Please enter your name here