ទំហំឥណទាននិងប្រាក់បញ្ញើររបស់ធនាគារហត្ថាកើនឡើងរង្វង់២០ ភាគរយក្នុងរយៈពេល៥ខែឆ្នាំនេះ

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ប្រែក្លាយជាធនាគារឈានមុខមួយ ក្នុងចំណោ​មធនាគារឈានមុខនៅកម្ពុជា ធនាគារហត្ថាបានសម្រេចនូវវឌ្ឍនភាព គួរឲ្យកត់សំគាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៤ ឧសភានេះថា ជាមួយនឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បានវិលត្រលប់មកកាន់ភាពប្រក្រតីវិញ ធនាគារហត្ថាទទួលបានការរីកចម្រើន និងសម្រេចបានតាមអ្វីដែលជាផែនការ និងទិសដៅរបស់ធនាគារដែលបានគ្រោងទុក។

លោកបន្តថា “ជាក់ស្តែងក្នុងរង្វង់រយៈពេល៥ខែដើមឆ្នាំនេះ យើងសម្រេ​ចបានទំហំឥណទាន និងការដាក់ប្រាក់បញ្ញើរកើនឡើង២០ភាគរយ”។​លោកបន្តថា “សុខភាពស្ថាប័នរបស់យើង នៅតែមានភាពរ៉ឹងមាំ និងដើរលើទិសដៅត្រឹមត្រូវ តាមយុទ្ឋសាស្រ្ត និងផែនការអាជីវកម្មរបស់យើង”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ជាមួយនឹងការរីកចម្រើនលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេវាកម្ម យើងបាននិងកំពុងពង្រីកសេវាកម្មSmart Bankingថ្មីមួយទៀត ដើម្បីផ្តល់សេវាកម្ម បង្កើនទំនុកចិត្ត និងបង្ខិតសេវាកម្មធនាគារកាន់តែកៀកនឹងប្រជាពលរដ្ឋ។

ទ្រព្យសកម្មរបស់ធនាគារហត្ថា បានកើនឡើងដល់ជាង២០០០លានដុល្លារអាមេរិក ខណៈទំហំឥណទានមានទឹកប្រាក់ ជាង១៩០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here