ការព្យាករណ៍៖ កម្ពុជានឹងក្លាយជាសង្គមគ្មានក្រដាសប្រាក់ក្នុងរយៈពេល១០ឆ្នាំខាងមុខ

ដោយ៖ សុផារី

ភ្នំពេញ៖ Visa ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល នៅសប្តាហ៍នេះ បានចេញផ្សាយពីការសិក្សាអំពីនិន្នាការទូទាត់សាច់ប្រាក់របស់អតិថិជន Visa ថា ប្រជាជនកម្ពុជាប្រមាណជា៣២ភាគរយគ្រោងនឹងឈប់ប្រើប្រាស់ក្រដាសប្រាក់ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ហើយកម្ពុជានឹងក្លាយជាសង្គមគ្មានក្រដាសប្រាក់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

Visa​ បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា នេះជាការផ្លាស់ប្តូរដ៏អស្ចារ្យពីក្រដាសប្រាក់ទៅការទូទាត់តាមឌីជីថល ជាពិសេសលេខកូដ QR និងកាបូបអេឡិចត្រូនិក។

ជំងឺរាតត្បាតបានពន្លឿនការទទួលយកការទូទាត់តាមឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា ដោយសារពួកគេជឿថា ការប្រើប្រាស់ដោយគ្មានក្រដាសប្រាក់នឹងធ្វើឱ្យសង្គមមានភាពស្អាត (៤៣ ភាគរយ) ប្រសិទ្ធភាព (៣៩ ភាគរយ) និងបរិស្ថានល្អ (៣៧ ភាគរយ) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​អ្នកស្រី Monika Chum នាយក​ប្រចាំ​ប្រទេស Visa នៅ​កម្ពុជា បានលើកឡើងថា “យើងកំពុងដើរតាមផ្លូវរបស់យើងឆ្ពោះទៅរកការផ្លាស់ប្តូរជំនាន់មួយនៅក្នុងរបៀបដែលប្រជាជនកម្ពុជាជ្រើសរើសការទូទាត់តាមឌីជីថល។ ចំពោះក្រុមហ៊ុន Visa យើងកំពុងតាមដានយ៉ាងដិតដល់អំពីរបៀបការប្តូរ ទៅជាការចាយវាយ ដោយមិនប្រើក្រដាសប្រាក់ ដោយប្រើការយល់ដឹងអំពីទីផ្សាររបស់យើង ដើម្បីគាំទ្រដល់ដៃគូក្នុងស្រុក ដោយដាក់ចេញនូវទម្រង់ទូទាត់ឌីជីថលដ៏ឆ្លាតវៃ លឿនជាងមុន និងមានសុវត្ថិភាពជាងមុន”។

យោងតាមការចេញផ្សាយព័ត៌មាន ចាប់តាំងពីកូវីដ-១៩ ការប្រើប្រាស់សាច់ប្រាក់បានធ្លាក់ចុះ ២២ ភាគរយនៅក្នុងឆ្នាំមុន។ អតិថិជនកម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់បានព្យាយាមប្រើប្រាស់ក្រដាសប្រាក់ ដោយស្ទើរតែពាក់កណ្តាលនៃពួកគេ (៤៦ ភាគរយ) ពួកគេបានអះអាងថា អាចមិនប្រើប្រាស់ក្រដាសប្រាក់ បានយូរជាងមួយសប្តាហ៍។ ក្នុងចំណោមអ្នកដែលនៅតែប្រើប្រាស់សាច់ប្រាក់ ២៩ភាគរយមានទំនុកចិត្តថា ពួកគេអាចប្រើប្រាស់ក្រដាសប្រាក់មានរយៈពេលមួយខែ ឬយូរជាងនេះ ដោយពឹងផ្អែកលើប្រព័ន្ធទូទាត់លុយឌីជីថលផ្សេងទៀត។

ការសិក្សាក៏បានបង្ហាញពីការបង្កើនល្បឿន នៃការទទួលយកការទូទាត់ ដោយគ្មានក្រដាសប្រាក់ និងឌីជីថល ជាពិសេសកាត និងកូដ QR ។ ៣៨ភាគរយនៃប្រជាជនកម្ពុជាឥឡូវនេះប្រើប្រាស់ការទូទាត់តាមកាត ហើយស្ទើរតែ៧ក្នុងចំណោមអ្នកប្រើប្រាស់១០នាក់ (៦៨ ភាគរយ) ដែលមានទាំងកាបូបអេឡិចត្រូនិច និងកាតបង្ហាញពីចំណូលចិត្ត សម្រាប់ការទូរទាត់ប្រាក់របៀបនេះ។

ទន្ទឹមនឹងនេះ ការប្រើប្រាស់ការទូទាត់ QR បានកើនឡើងបីដងក្នុងមួយឆ្នាំ ជាមួយនឹងអ្នកប្រើប្រាស់ ៣៦ភាគរយនៅក្នុងប្រទេសកម្ពុជាឥឡូវនេះ។ ការទូទាត់តាម QR គឺជាទម្រង់ទូទាត់ ដែលពេញនិយមបំផុតទីពីរ នៅក្នុងប្រភេទការចំណាយទាំងអស់ ជាពិសេសនៅក្នុងផ្សារទំនើប និងការទិញក្នុងហាងតូចៗ។

អតិថិជនក៏កំពុងបង្ហាញពីចំណូលចិត្តច្បាស់លាស់ សម្រាប់កម្មវិធីទូរស័ព្ទ ដែលធ្វើអោយពួកគេមានជម្រើសកាន់តែច្រើន និងមុខងារទូទាត់រួមបញ្ចូលគ្នា។ ធនាគារឌីជីថលក៏បានចាប់ដៃ ជាមួយធនាគារបែបប្រពៃណីផងដែរ ខណៈ៦០ភាគរយ នៃអ្នកប្រើប្រាស់ ឥឡូវនេះបានដំឡើងកម្មវិធីធនាគារចល័ត ដោយកោតសរសើរដល់សុវត្ថិភាព នៃការទូទាត់តាមទូរស័ព្ទ (៥១ភាគរយ) និងអត្ថប្រយោជន៍សុខភាព ដែលបានមកពីការមិនចាំបាច់ប្រើក្រដាសប្រាក់ផ្ទាល់ (៥០ភាគរយ) ។

អ្នកស្រី Monika Chum បានបន្ថែមថា “អ្នកប្រើប្រាស់ជឿថា កម្ពុជានឹងក្លាយជាសង្គមគ្មានក្រដាសប្រាក់ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយមិនគិតពីផលប៉ះពាល់នៃកូវីដ-១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here