ធនាគារ ហត្ថាទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរពីសម្តេចតេជោ

ដោយៈ វាសនា

ភ្នំពេញៈ ធនាគា ហត្ថា​ ​ជាធនាគារពាណិជ្ជ ដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ​ក្នុង ព្រះរាជាណាចក្រកម្ពុជា ​មាន​សេចក្តី​សោមនស្ស​រីករាយក្រៃលែង​ដែល​បាន​ទទួល​លិខិត​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ពី​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ជាសហគ្រាសដែលជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសក្នុងឆ្នាំ ២០២១​។​

នេះជាទីមោទនា របស់ធនាគារ ហត្ថា ដែល​បានរួម​​ចំណែក​ក្នុង​ការបំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ និងជាកម្លាំងចលករមួយចំណែក ក្នុងការចូលរួមអភិវឌ្ឍការលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។

អំពីធនាគារ ហត្ថា៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៧ឆ្នាំ។ គិតត្រឹមខែមេសា ឆ្នាំ២០២២ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ហើយមានអតិថិជនបានបើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង ១.៩០០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបជិត ១.២០០ លានដុល្លារអាមេរិក។

ចំណែកឯអតិថិជន ដែលកំពុងប្រើប្រាស់កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត ៨០.០០០នាក់ និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ៩០.០០០នាក់។  ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើន សម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here