ធនាគារឈានមុខមួយអះអាងថា សហរដ្ឋអាមេរិកប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនៅពេលខាងមុខ

ដោយៈសុខុម

ញូវយ៉ក: ធនាគារដ៏ធំឈានមុខគេរបស់អាល្លឺម៉ង់ Deutsche Bank បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីដើមខែនេះ ដោយក្លាយជាធនាគារទី១ ដែលបានព្យាករណ៍ថា សហរដ្ឋអាមេរិក ប្រឈមវិបត្តិសេដ្ឋកិច្ចនៅពេលខាងមុខ។

ពេលនេះធនាគារនេះបានព្រមានថា សេដ្ឋកិច្ចអាមេរិក នឹងដាំក្បាលចុះកាន់តែជ្រៅ ដែលបណ្តាលមកពីធនាគារកណ្ដាលអាមេរិក Federal Reserve ចាត់វិធានការទប់អតិផរណា ដែលហក់ឡើងខ្ពស់។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារ Deutsche Bank បានសរសេរក្នុងរបាយការណ៍មួយ ផ្ញើទៅកាន់អតិថិជនកាលពីថ្ងៃអង្គារ ទី២៦ ខែមេសា ថា “យើងនឹងជួបប្រទះវិបត្តិសេដ្ឋកិច្ចដ៏ធំមួយ”។

យោងតាមធនាគារដដែលឱ្យដឹងថា បញ្ហាស្ថិតនៅត្រង់ថា អតិផរណានៅសហរដ្ឋអាមេរិក អាចនឹងហក់ឡើងឈានដល់កម្រិតកំពូល ហើយវានឹងត្រូវការពេលវេលាយូរ ទម្រាំតែធ្លាក់ចុះមកនៅត្រឹមគោលដៅ២% ដែលធនាគារកណ្ដាលអាមេរិកបានកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នោះបង្ហាញថា ធនាគារកណ្តាលអាមេរិក នឹងដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ ដែលនឹងជះផលប៉ះពាល់មកលើសេដ្ឋកិច្ចកាន់តែខ្លាំង។

តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសនេះ បានហក់ឡើងថ្លៃ៨,៥%កាលពីខែមីនា ដែលជាការហក់ឡើងលឿនបំផុត មិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំ។ ទន្ទឹមនេះ ទីផ្សារការងារកំពុងជួបវិបត្តិនៅឡើយ ដោយក្រុមហ៊ុនវិភាគហានិភ័យសេដ្ឋកិច្ច Moody’s Analytics បានព្យាករថា មិនយូរទេអត្រាគ្មានការងារធ្វើ នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here