លោកឧកញ៉ា ហួត អៀងតុង: បញ្ហាប្រឈមធំ២កើតឡើងជាសកលមិនធ្វើអោយប៉ះពាល់ធនាគារហត្ថាឡើយ

ដោយ: ម៉ាលីស

ភ្នំពេញ: ខណៈកូវិដអូសបន្លាយ២ឆ្នាំក៏ពិតមែន តែអ្នកជំនាញមួយចំនួ នបានមើលឃើញពីវិបត្តិគឺជាឱកាសទៅវិញ ជាក់ស្តែងធនាគារហត្ថាបានឆក់ឱកាសក្នុងការកែប្រែពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ស្របពេលកំពុងជួបវិបត្តិជំងឺកូវីដ។

យោងតាមលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃ៥ ខែមេសា ឆ្នាំ២០២២ថា បញ្ហាប្រឈមធំចំនួនពីរ ដែលកំពុងកើតឡើងជាសកល លោកថា “កូវីដកំពុងរីករាលដាល មិនទាន់បានប៉ុន្មានផង វិបត្តិសង្គ្រាមរវាងរស្សុី និងអ៊ុយក្រែនផ្ទុះឡើង ដែលជាបញ្ហាប្រឈម បង្កជាការប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោ​ក។

លោកបន្តថា “ដោយសារការដឹកនាំឈ្លាសវៃរបស់រដ្ឋាភិបាល លោកជឿថា កម្ពុជានឹងមិនមានប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់សេដ្ឋកិច្ចជាតិនោះឡើយ” តួយ៉ាងដំណោះស្រាយ និងចំណាត់ការរបស់រដ្ឋាភិបាល បានធ្វើឡើងទាន់ពេលវេលា គឺមិនមានចោទជាបញ្ហាធំដល់សេដ្ឋកិច្ចកម្ពុជាឡើយ”។

យ៉ាងណាមិញ លោកឧកញ៉ាបញ្ជាក់ថា សំរាប់ធនាគារហត្ថាទាំងមូល ទាក់ទងនឹងកំនើននិងការវិវត្ត នៃធនាគារត្រីមាសទី១ មានលទ្ធផលគាប់ប្រសើរល្អមែមទែនគួរជាទីមោទនៈ និងមានដំនើរការឥតឈប់ឈរគ្រប់ផ្នែកទាំងអស់ ជាពិសេសរួមមានផ្នែក ឥណទាន និង បញ្ញើរប្រាក់សន្សំផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ដោយសារវិធានការរបស់រដ្ឋាភិបាល ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋអោយទាន់ពេលវេលា ទោះស្ថិតក្នុងវិបត្តិកូវិដក្តី ក៏វិស័យធនាគារមានដំនើរការជាប្រក្រតី រួមផ្សំនឹងការបើកប្រទេសឡើងវិញ បង្កអោយជីវភាពប្រជាពលរដ្ឋដំនើរការ ហើយសេដ្ឋកិច្ចជាតិមានភាពប្រសើរឡើងវិញផងដែរ។

ជាមួយគ្នានេះលោកបានឲ្យដឹងផងដែរថា សំរាប់ធនាគារហត្ថាទាំងផលប័ត្រឥណទានរបស់ធនាគារក្នុងត្រីមាសទី១ បានទឹកប្រាក់សរុបដល់១៨៩០លានដុល្លារអាមេរិក កើន១០%លើសផែនការ ខណៈប្រាក់បញ្ញើសន្សំ មានទឹកប្រាក់ប្រម៉ាណ ១២០០លានដុល្លារអាមេរិក កើនលើសផែនការដល់ទៅ១៤% ។

លោកឧកញ៉ាបញ្ជាក់ថា “សុខភាពនៃវិស័យធនាគារនៅកម្ពុជា នៅតែមានភាពរ៉ឹងមាំ ជាពិសេសរួមទាំងធនាគារហត្ថាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here