ធនាគារAIIB ត្រៀមផ្តល់៦៥លានដុល្លារដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ដោយម៉ាណេត

ភ្នំពេញ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលគាំទ្រដោយចិន បានឱ្យដឹងថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន៦៥លានដុល្លារដល់ប្រទេសកម្ពុជា ដើម្បីស្តារសមត្ថភាពផលិតភាពនៅតាមជនបទ និងគាំទ្រដល់រដ្ឋាភិបាលក្នុងការឆ្លើយតបនឹងវិបត្តិ Covid-19

ធនាគារ AIIP បានឱ្យដឹងក្នុងសេចក្តីសង្ខេបស្តីពីគម្រោងខាងលើ ដែលចេញផ្សាយកាលពីដើមខែនេះថា គម្រោងប្រាក់កម្ចីនេះ នឹងត្រូវគាំទ្រដោយគម្រោងជំនួយ ដើម្បីងើបចេញពីជំងឺCOVID-19 របស់ធនាគារAIIB ហើយនឹងផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមាននិរន្តរភាព និងធន់នឹងអាកាសធាតុនៅក្នុងតំបន់គោលដៅនៅជនបទ។

សេចក្តីប្រកាសបានឱ្យដឹងថា ការប្រកាសនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាល ចំពោះជំនួយហិរញ្ញវត្ថុ កម្មវិធីជាតិនៃការស្តារសមត្ថភាពផលិតនៅជនបទដែលវាផ្តល់ឱ្យក្រោមកម្មវិធីមូលនិធិពិសេស (SFW)

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសដដែលបានឱ្យដឹងទៀតថា ធនគារ AIIB បានបង្កើតមូលនិធិ SFW នៅក្រោមគម្រោង Covid-19 CRF របស់ខ្លួន ដើម្បីផ្តល់នូវអត្រាការប្រាក់ទាបក្នុងការផ្តល់ហិរញ្ញប្បទា សម្រាប់ប្រទេសសមាជិកដែលមានប្រាក់ចំណូលទាប។

ការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះCovid-19ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍របស់ខ្លួន មិនសូវផ្តោតខ្លាំងលើ ស្តារសមត្ថភាពផលិតនៅតំបន់ជនបទទេ ខណៈដែលអ្នកចំណាកស្រុក បានវិលត្រឡប់មកវិញ និងប្រឈមនឹងកង្វះការងារធ្វើ

នៅក្នុងឆ្នាំ២០១១ ការស្ទង់មតិរួមគ្នាមួយរបស់ទីភ្នាក់ងារជំនួយអន្តរជាតិរបស់ជប៉ុន (JICA) និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឱ្យដឹងថា ប្រទេសកម្ពុជាត្រូវការថវិកាជាង១៣ពាន់លានដុល្លារ ក្នុងកសាងហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០២០ ប្រសិនបើកម្ពុជាមានបំណងបន្តទាក់ទាញការវិនិយោគបរទេស។

ការស្ទង់មតិរួមគ្នានេះបានឱ្យដឹងទៀតថា កម្ពុជាត្រូវការចំណាយប្រមាណ,២ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធក្នុងមួយឆ្នាំ ដែលពាក់កណ្តាលនៃថវិកានេះ ត្រូវការចំណាយលើគម្រោងថ្មីៗ និងពាក់កណ្តាលទៀត សម្រាប់ថែរក្សាគម្រោងដែលមានស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here