កាន់តែងាយស្រួល និងកាន់តែរហ័សជាមួយសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសថៃតាមរយៈ Hattha Mobile

ដោយៈ សហសេវិក

ភ្នំពេញៈ ធនាគារហត្ថា ដែលជាធនាគារពាណិជ្ជ មានបណ្តាញធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា​ បានសហការជាមួយធនាគារ ក្រុងស្រ៊ី (Bank of Ayudhya PLC)  ប្រទេសថៃ ដើម្បីបន្ថែមនូវមុខងារថ្មីមួយទៀតគឺ សេវាផ្ទេរប្រាក់ភ្លាមៗទៅកាន់ប្រទេសថៃ តាមរយៈកម្មវិធី Hattha Mobile ដោយរួមបញ្ចូលប្រព័ន្ធទូរទាត់ភ្លាមៗ Application Program Interface (API)   រវាងធនាគារទាំងពីរ។

ជាមួយនឹងមុខងារថ្មីនេះ អ្នកប្រើប្រាស់ Hattha Mobile អាចផ្ទេរប្រាក់ ទៅអ្នកទទួលផលដែលមានគណនីនៅ ធនាគារ ក្រុងស្រ៊ី ប្រទេសថៃ បានយ៉ាងរហ័ស​ ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ វានឹងក្លាយទៅជាជម្រើសដ៏ឆ្លាតវៃ សម្រាប់អតិថិជននៃធនាគារទាំងពីរ ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងប្រទេសបានឆាប់រហ័សជាងមុន និងប្រកបដោយទំនុកចិត្ត។

អតិថិជនអាចធ្វើការផ្ទេរប្រាក់ បានរហូតដល់ទៅ២.៥០០ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ ជាមួយនឹងកម្រៃសេវាទាបបំផុតត្រឹមតែ២,៥០ដុល្លារអាមេរិកតែប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការ និងអាចផ្ទេរបាន​រហូតដល់ទៅ ១០.០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មានត្រឹមតែ Hattha Mobile នៅក្នុងដៃ លោកអ្នកក៏អាចរីករាយជា​មួយមុខងារពិសេសៗ ជាច្រើនផ្សេងទៀតនៅក្នុងកម្មវិធី Hattha Mobile   ដែលអាចសម្រួល ដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាច្រើនប្រភេទ របស់លោកអ្នកបានយ៉ាងល្អប្រសើរ។

ដើម្បីជ្រាបព័ត៌មានឱ្យកាន់តែច្បាស់ សូមទំនាក់ទំនងលេខ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦ ឬ  សូម​ចូល​ទៅ​ទំព័រ  Facebook: https://www.facebook.com/HatthaBankPlc ឬ គេហទំព័រ www.hatthabank.com។​

អំពីធនាគារហត្ថា

បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជាជាង២៦ឆ្នាំ ធនា​គារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការ ទៅជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត ទៅជា ធនាគារ ហត្ថា​ ម.ក។

ធនាគា ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិ​ករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ  Mitsubishi UFJ Financial Group (MUFG)  ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុត នៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

នាពេលបច្ចុប្បន្ននេះ ធនាគារហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែប ដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា ដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនា​គារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រម​ទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here