ធនាគារ វីង ឈានទៅប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការផ្តល់សេវាកម្ចីហិរញ្ញវត្ថុនៅកម្ពុជា

ដោយ៖ សុធារី

ភ្នំពេញ៖ Scienaptic Systems Inc. ដែលជាកម្មវិធីសម្រេចចិត្តឥណទានដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយភាពច្នៃប្រឌិត បានប្រកាសថា ធនាគារ វីង នឹងដាក់ពង្រាយសេវាកម្មរបស់ខ្លួននៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុឌីជីថលដ៏ទូលំទូលាយរបស់ខ្លួន។

លោក Han Peng Kwang អគ្គនាយកប្រតិបត្តិនៃធនាគារ វីង បាននិយាយថា “យើងពិតជារំភើបណាស់ក្នុងការប្រើប្រាស់កម្មវិធីនេះដែលផ្អែកលើមូលដ្ឋាន AI របស់ Scienaptic ដើម្បីគាំទ្រដល់អតិថិជនដែលខ្ចីប្រាក់កម្ចីរបស់យើង និងធ្វើឱ្យហិរញ្ញវត្ថុរបស់ពួកគេកាន់តែប្រសើរឡើង”។

លោកបានបន្តថា “ជំនាញចម្បងរបស់ Scienaptic ក្នុងការប្រើម៉ូដែលផ្តល់ប្រាក់កម្ចីដែលដំណើរការដោយ AI និងត្រូវបានកែសម្រួល និងផ្តល់ជាមួយនឹងការសម្រេចចិត្តឥណទានដោយប្រើបច្ចេកវិជ្ជា នឹងជួយយើងវិភាគនូវភាពទទួលបាន និងលក្ខណៈសម្បត្តិរបស់អតិថិជនដើម្បីស្នើសុំប្រាក់កម្ចីអោយបានភ្លាមៗដោយផ្អែកលើទិន្នន័យរបស់អតិថិជន។”

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១៣ឆ្នាំមកហើយ ធនាគារ វីង មានបំណងពង្រីកសេវាកម្មរបស់ខ្លួន ដោយអនុញ្ញាតឱ្យអតិថិជនទូទាំងប្រទេសកម្ពុជា សូម្បីតែនៅតំបន់ដាច់ស្រយាលបំផុត អាចស្នើសុំកម្ចីបាន។

កម្មវិធីធានាឥណទានដែលដំណើរការដោយ AI របស់ Scienaptic នឹងអនុញ្ញាតឱ្យធនាគារវីង ផ្តល់ជាមុនដល់អ្នកប្រើប្រាស់ដែលមានសិទ្ធិទទួលបានប្រាក់កម្ចី និងរៀបចំឯកសារនានាដោយស្វ័យប្រវត្តិរបស់អតិថិជនដែលចាប់អារម្មណ៍ក្នុងការស្នើសុំប្រាក់កម្ចី។ ដំណើរការនេះនឹងពន្លឿនការអនុម័តប្រាក់កម្ចី និងរួមចំណែកដល់ការអភិវឌ្ឍន៍សហគមន៍។

លោក Joydip Gupta ប្រធានផ្នែកអាជីវកម្ម APAC នៅ Scienaptic បាននិយាយថា “យើងមានសំណាងណាស់ដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់វីងក្នុងការរួមចំណែកធ្វើអោយសេវាហិរញ្ញវត្ថុកាន់តែប្រសើឡើងសម្រាប់ប្រជាជនកម្ពុជា។ យើងមានក្តីរំភើបក្នុងការជួយវីង បង្កើតអាជីវកម្មផ្តល់ប្រាក់កម្ចីដែលមានផលចំណេញ ខណៈដែលជួយសំរួលដល់អ្នកប្រើប្រាស់សេវា។ កម្មវិធីរបស់យើង និងការប្រើប្រាស់គំរូ AI ដ៏ឆ្លាតវៃ អនុញ្ញាតឱ្យយើងធ្វើការពិសោធន៍ និងសិក្សាជាបន្តបន្ទាប់ ស្របពេលដែលយើងកែលម្អការធ្វើអាជីវកម្ម ខណៈដែលផ្តល់ចំនួនឥណទានដ៏ត្រឹមត្រូវដល់អតិថិជន”។

Scienaptic មានបេសកកម្មដើម្បីបង្កើនលទ្ធភាពទទួលបានឥណទានដោយនាំយកបច្ចេកវិទ្យាក្នុងការសម្រេចចិត្តផ្តល់ឥណទាន។ បទពិសោធន៍ជាមួយឥណទានជាង១៥០ឆ្នាំមាននៅក្នុងកម្មវិធីសម្រេចចិត្តឥណទានរបស់ AI នៃScienaptic ។ អតិថិជននៅគ្រប់ធនាគារ សហជីពឥណទាន fintech និងអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀតប្រើប្រាស់កម្មវិធីនេះ ដើម្បីបង្កើនគុណភាពនៃការសម្រេចចិត្ត ដែលអាចផ្តល់ការឯកភាពទៅកាន់អ្នកខ្ចីបានច្រើន និងលឿនជាងមុន។ កម្មវិធីនេះត្រូវបានប្រើប្រាស់ដោយអ្នកឱ្យខ្ចីដែលមានទ្រព្យសកម្មលើសពី១០០ពាន់លានដុល្លារអាមេរិក ដែលជួយដល់ដំណើរការសម្រេចចិត្តឥណទានជាង ២២ពាន់លានដុល្លារអាមេរិក ដោយផ្តល់អត្ថប្រយោជន៍ដល់សមាជិកសហជីពឥណទានជាង ២លាននាក់ និងអ្នកខ្ចីរាប់លាននាក់នៅទូទាំងធនាគារ អ្នកផ្តល់ប្រាក់កម្ចីដោយស្វ័យប្រវត្តិ និងតាមអ៊ីនធឺណិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here