ទ្រព្យសកម្មបរទេសសុទ្ធក្នុងវិស័យធនាគារនៅកម្ពុជា បានកើនឡើងដល់ជិត ១៦ ប៊ីលានដុល្លារ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ទ្រព្យសកម្មបរទេសសុទ្ធនៃវិស័យធនាគារបានកើនឡើងដល់ ៦៣.៥១៥,៦ ប៊ីលានរៀល (ប្រមាណ ១៥,៨៧ ប៊ីលានដុល្លារ) នៅខែមិថុនា ឆ្នាំ២០២០ គឺកើនឡើង ២,៦ ភាគរយ ធៀបនឹងខែឧសភាព។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍មុន។

របាយការណ៍ បានឱ្យដឹងទៀតថា កំណើននេះ បណ្តាលមកពីការកើនឡើងនៃខ្ទង់ទុនបម្រុងអន្តរជា ២,២ ភាគរយ ស្របពេលដែលខ្ទង់ទ្រព្យអកម្មបរទេសបានថយចុះ ១,៦ ភាគរយ ខណៈដែលខ្ទង់ទ្រព្យសកម្មបរទេសផ្សេងៗបានថយចុះ ៣,៥ភាគរយ។

ជាមួយគ្នានេះដែឬ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានទទួលបានប្រាក់បញ្ញើផ្សេងៗទៀត (រាប់បញ្ចូលធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ) ក្នុងខែមិថុនា ឆ្នាំ២០២០នេះ មានចំនួន ២១៨.៩០៨,៨ ប៊ីលានរៀល បានកើនឡើង ១,១ ភាគរយធៀបនឹងខែឧសភា។

ទាក់ទងនឹងបម្រែបម្រួលអត្រាការប្រាក់លើប្រាក់បញ្ញើរ និងប្រាក់កម្ចីនៃវិស័យធនាគារ ក្នុងខែមិថុនា ឆ្នាំ២០២០ នេះ បានបង្ហាញថា អត្រាការប្រាក់បញ្ញើដែលវាស់ដោយកម្រិតមធ្យមថ្លឹងតាមទំហំនៃប្រតិបត្តិការធនាគារ (ប្រាក់បញ្ញើថ្មីក្នុង) ជាប្រាក់រៀលបានថយចុះ ០,០៣ ភាគរយ មកត្រឹម ០,៥៧ ភាគរយ ខណៈដែលអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិកបានអត្រាដដែល ០,៤៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអំឡុងពេលនេះដែរ អត្រាការប្រាក់លើប្រាក់កម្ចីដែលវាស់ដោយកម្រិតមធ្យមថ្លឹងតាមទំហំប្រតិបត្តិការធនាគារ (ប្រាក់កម្ចីថ្មីក្នុងខែ) ជាប្រាក់រៀល បានថយចុះ ០.៩២ ភាគរយ មកត្រឹម ៩,៦៦ ភាគរយ ខណៈដែលអត្រាការប្រាក់ដូចជា ដុល្លារអាមេរិក បានកើនឡើង ០,០៤ ដល់ ៨,០៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here