តើ Credit Card និង Debit Card មានភាពលក្ខណៈខុសគ្នាយ៉ាងណាខ្លះ?

ដោយ៖ សុផារី

ភ្នំពេញ៖ យើងតែងតែធ្លាប់លឺអំពី Credit Card និង Debit Card ហើយតែងតែមានមនុស្សជាច្រើននៅមិនទាន់យល់ច្បាស់និងមនាភាពភ័ន្តច្រលំពីភាពខុសគ្នានៃប្រភេទកាតទាំងពីរនេះនៅឡើយ។

កាតប្រភេទទាំងពីរនេះមានលក្ខណៈពិសេសនិងភាពខុសគ្នាដូចតទៅ៖

Credit Card
• អាចឱ្យអ្នកប្រើប្រាស់ទឹកប្រាក់ដោយមិនកាត់ប្រាក់ពិតណគឺចនាគាររបស់អ្នកភ្លាមៗទេ រាល់ការទូទាត់ទឹកប្រាក់ដែលអ្នកបានចាយវាយ នឹងត្រូវបានទូទាត់សរុបទៅតាមកាលកំណត់របស់ធនាគារ ឬកន្លែងដែលអ្នកធ្វើការទូទាត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

• ការពារពីការលួចប្រើប្រាស់ទឹកប្រាក់ក្នុងគណនី ព្រោះរាល់ការប្រើប្រាស់កាតប្រភេទនេះ គឺតម្រូវឱ្យមានការវាយលេខកូដសម្ងាត់រាល់ការទូទាក់ទឹកប្រាក់របស់អ្នក។
• ទាញយកប្រយោជន៍ពីហិរញ្ញប្បទានរយៈពេលខ្លីដោយឥតគិតថ្លៃ។ នៅពេលអ្នកប្រើកាតឥណទាន អ្នកនឹងទទួលបាន រយៈពេលអនុគ្រោះ។
• ការប្រើប្រាស់ទឹកប្រាក់ក្នុង Credit card គឺមានកំណត់ អាស្រ័យតាមស្ថាប័នហិរញ្ញវត្ថុដែលអ្នកប្រើប្រាស់។
• បើអ្នកប្រើ មិនអាចបង់សងតាមកាលកំណត់ នោះនឹងត្រូវផាកពិន័យជាការប្រាក់។
• ចងភ្ជាប់ជាមួយប្រវត្តិឥណទាន ពិន្ទុឥណទានរបស់អ្នកល្អ និងមិនល្អ ក៏អាស្រ័យលើការទូទាត់សងដែរ។
• មិនមែនគ្រប់គ្នាសុទ្ធតែអាចបើកកាត Credit ដើម្បីប្រើទេ។ អ្នកអាចបើកប្រើបានដោយមើលលើពិន្ទុឥណទាន និងព័ត៌មានលំអិតផ្សេងទៀត។

Debit Card
• រាល់ការទូទាត់ទឹកប្រាក់នឹងត្រូវកាត់ពីទឹកប្រាក់ដែលអ្នកមានក្នុងកុងធនាគាររបស់អ្នកភ្លាមៗ មានន័យថា អ្នកអាចចំណាយ ឬទាត់ទឹកប្រាក់ត្រឹមតែទឹកប្រាក់ដែលអ្នកមានប៉ុណ្ណោះ។
• រាល់ការទូទាត់ប្រាក់មិនចាំបាច់វាយលេខកូដសម្ងាត់ ដូច្នេះវាអាចមានហានិភ័យខ្ពស់បន្តិច បើសិនអ្នកធ្វើឱ្យបាត់កាត។
• គ្មានបំណុល ព្រោះអ្នកចាយតែតាមលទ្ធភាពដែលមានក្នុងគណនីរបស់អ្នកប៉ុណ្ណោះ ហើយក៏គ្មានការផាកពិន័យអត្រាការប្រាក់ដែរ។
• គ្មានកំណត់ចំនួនទឹកប្រាក់ អាស្រ័យថាតើទឹកប្រាក់របស់អ្នកមានតិច ឬ ច្រើន។
• មិនចងភ្ជាប់ជាមួយពិន្ទុឥណទាន។
• មនុស្សគ្រប់គ្នាសុទ្ធតែអាចបើក Debit Card ដើម្បីប្រើប្រាស់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here