ធនាគារហត្ថានឹងធ្វើសន្និបាតលើកទិសដៅការងារថ្មីនៅដើមខែកុម្ភៈខាងមុខនេះ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារហត្ថាបាននិងកំពុងរៀបចំខ្លួន ដើម្បីរៀបចំមហាស ន្និបាតរបស់ខ្លួន នៅដើមខែកុម្ភៈខាងមុខនេះ ដើម្បីពិនិត្យមើលលទ្ឋផលការងារឆ្នាំចាស់ និងលើកទិសដៅសម្រាប់ការងារឆ្នាំថ្មី។

លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកធនគារហត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៦ មករាកន្លងមកថា ធនា គារនឹងធ្វើសន្និបាតប្រចាំាំឆ្នាំនៅថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះ ដើម្បីពិនិត្យ​ការងារឆ្នាំកន្លងមក តើមានវឌ្ឍនភាពល្អប្រសើរ និងជួបបញ្ហាប្រឈមអ្វីខ្លះ ដើម្បីយើងចាប់ផ្តើម រៀបចំផែនការយុទ្ឋសាស្រ្តសំរាប់ឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់។

លោកឧកញ៉ាបានបន្តថា “ផែនការទិសដៅ និងយុទ្ឋសាស្រ្តសម្រាប់ឆ្នាំថ្មី នឹងត្រូវដាក់ចេញបន្ទាប់ ពីសន្និបាតបូកសរុបការងារបានបញ្ចប់”។ ​លោកបន្តថា “បច្ចុប្បន្នយើងកំពុងជជែកលំអិត លើផែនការយុទ្ឋសាស្រ្តថ្មី ដែលនឹងប្រ​កាសបន្ទាប់ពីសន្និបាតបានបញ្ចប់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារហត្ថា បានវិវត្តន៍ខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជ បន្ទាប់ពីធនាគារនេះបានលក់ភាគហ៊ុនមួយចំនួន ជូនដល់ធនាគារក្រុងស្រ៊ី ឬ Bank Of Ayuthaya ដែលមានមូលដ្ឋាននៅប្រទេសថៃ ដែល​បានធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុមួយនេះ ស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំៗ និងឈានមុខនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here