WB ផ្តល់កម្ចីជាង២២១លានដុល្លារដល់ប្រទេសវៀតណាម​ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ

ដោយ៖ សុធារី

វៀតណាម៖ ធនាគារពិភពលោក និងរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានចំនួន ២២១,៥ លានដុល្លារ ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិរបស់ខ្លួនក្រោយការរាតត្បាត នៃជំងឺកូវីដ-១៩ ក៏ដូចជាធ្វើកំណែទម្រង់គោលនយោបាយថ្មីផងដែរ។

បើតាមក​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ Vietnam News បាន​ឱ្យ​ដឹង​ថា កម្ចីឥណទាននេះគឺជាប្រតិបត្តិការគាំទ្រថវិកាក្នុង ទម្រង់លក្ខខណ្ឌសម្បទានសម្រាប់រយៈពេល ៣០ឆ្នាំជាមួយនឹងរយៈ ពេលអនុគ្រោះរយៈពេលប្រាំឆ្នាំ។

ការផ្តល់ប្រាក់កម្ចីនេះធនាគារពិភពលោកមានគោលបំណង់ពីរធំៗគឺ ទីមួយគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចដែលរួមបញ្ចូលដោយ ការបន្ថយបន្ទុកពន្ធលើសហគ្រាស ការកែលម្អលទ្ធភាពទទួលបាន ជំនួយហិរញ្ញវត្ថុក្នុងចំណោមក្រុមងាយរងគ្រោះ ការបង្រួមគម្លាតយេនឌ័រនៅកន្លែងធ្វើការ និងការលើកកម្ពស់ការរួមបញ្ចូល ផ្នែកហិរញ្ញវត្ថុ និងទីពីរគឺជួយដល់គោលនយោបាយពាណិជ្ជកម្ម បៃតង ការពន្លឿនការអនុម័តរដ្ឋាភិបាលអេឡិចត្រូនិក និងការពង្រឹង ការទាញយកថាមពលកកើតឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះមូលហេតុដែលធនាគារពិភពលោកអនុញ្ញារផ្តល់ប្រាក់កម្ចីដល់ ប្រទេសវៀតណាមបែបនេះក៏ដោយសារតែ រដ្ឋាភិបាលវៀតណាម បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះលើការ អនុវត្តកំណែទម្រង់នៃការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here