លោកជា ចាន់តូៈសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១បានគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក

ដោយ: សុធារី

ភ្នំពេញៈ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ បានគាំទ្រដល់ការងើបឡើង នៃសេដ្ឋកិច្ចពិភពលោក ជួយជំរុញការនាំចេញ គួបផ្សំនឹងការអនុវត្ត ប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។

ក្នុងសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៣ មករា លោក ជា ចាន់តូបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើង នៃសេដ្ឋកិច្ចពិភពលោក ដែលបាន ជួយជំរុញការនាំចេញ គួបផ្សំ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល នូវវិធានការគាំទ្រសេដ្ឋកិច្ច វិធានការគ្រប់គ្រងការឆ្លងរាលដាល នៅក្នុងសហគមន៍ និងការសម្រេចចាក់វ៉ាក់សាំង ដល់ប្រជាជនបានប្រមាណ៩០% នៃប្រជាជនសរុប ដែលបានបើកឱ្យសកម្មភាពសេដ្ឋកិច្ច ដំណើរការឡើងវិញជាលំដាប់។

ធនាគារជាតិនៃកម្ពុជា បានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយ បទប្បញ្ញត្តិ និងការអនុវត្តនយោបាយ រូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាព គ្រប់គ្រងហានិភ័យ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញ ចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង២២,៤ពាន់ពាន់លានរៀល (៥,៥ ពាន់លានដុល្លារអាមេរិក) ដែលបានសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងអាជីវកម្មបានមួយកម្រិត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here