ធនាគារ Krungsri គ្រោងពង្រីកបន្ថែមលើអាជីវកម្មរបស់ធនាគារហត្ថា

ដោយ៖ សុផារី

ភ្នំពេញ៖ ជាមួយនឹងការរីកចម្រើនរបស់ធនាគារ Hattha យើងមានគោលបំណងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុពេញលេញ និងធ្វើឱ្យធនាគារ Hattha Bank ប្រសើរឡើងដើម្បីក្លាយជាធនាគារពាណិជ្ជដែលផ្តល់សេវាគ្រប់ជ្រុងជ្រោយមួយសម្រាប់រយៈពេលមធ្យមទៅវែង។ នេះបើតាមការអះអាងរបស់លោក លោក Pairote Cheunkrut ប្រធានផ្នែកយុទ្ធសាស្ត្ររបស់ Krungsri។

លោក Pairote Cheunkrut បាននិយាយថា ធនាគារនឹងពង្រីកអាជីវកម្មក្នុងតំបន់របស់ខ្លួនក្រោមយុទ្ធសាស្ត្រ នាំយក Krungsri ទៅកាន់តំបន់ផ្សេងទៀតក្រៅពីប្រទេសថៃ (Take Krungsri Beyond Thailand) តាមរយៈការវិនិយោគក្នុងតំបន់។

បច្ចុប្បន្ន Krungsri មានវត្តមាននៅក្នុងទីផ្សារតំបន់ចំនួនប្រាំគឺ ឡាវ កម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារនេះបានវិនិយោគក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ដោយទិញយកក្រុមហ៊ុន Hattha Kaksekar Ltd (HKL) ជាអ្នកផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុធំជាងគេទីបួនរបស់កម្ពុជា។ ក្នុងឆ្នាំ ២០២០ ហត្ថាកសិករ លីមីតធីត ត្រូវបានដំឡើងជាធនាគារពាណិជ្ជក្រោមឈ្មោះធនាគារ ហត្ថា ភីអិលស៊ី ដោយផ្តល់ជូននូវសេវាធនាគារដាក់ប្រាក់ និងប្រតិបត្តិការបន្ថែមលើផលិតផលកម្ចី។

បើតាមលោក Pairote Cheunkrut គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២១ ធនាគារ Hattha Bank មានបំណុលសរុបចំនួន១,៣២ពាន់លានដុល្លារអាមេរិក ជាមួយនឹងសាខាចំនួន១៧៧និងម៉ាស៊ីន ATM ចំនួន១៣៧ ។ ធនាគារ Hattha Bank បានពង្រីកមូលដ្ឋានអតិថិជនសរុបរបស់ខ្លួនដល់ ៤៦៩,០០០ ដែលក្នុងនោះមានប្រហែល ៣០,០០០ នាក់ដែលប្រើធនាគារឌីជីថលរបស់ខ្លួន។ ថ្មីៗនេះ ធនាគារ Hattha Bank បានបើកដំណើរការសេវាកម្ម Thai-desk ដើម្បីជួយសម្រួលដល់សាជីវកម្ម និងសហគ្រិនថៃដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here