NBC ចេញសារាចរណែនាំពីការអនុវត្តចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ដោយៈសុផារី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសារាចរណែនាំស្តីពីការអនុវត្តចំពោះមូលបត្ររដ្ឋ ដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញការធ្វើពិពិធកម្ម ការកៀរគរប្រភពទុនក្នុងស្រុក និងពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ នៅថ្ងៃទី៣០ ខែធ្នូកន្លងមកនេះ។

ធនាគារជាតិនៃកម្ពុជា បានណែនាំការអនុវត្តចំពោះមូលបត្ររដ្ឋ ដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចជា ទី១ ទទួលស្គាល់ការថ្លឹងហានិភ័យ០% (សូន្យភាគរយ) ចំពោះមូលបត្ររដ្ឋ ដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណ ក្នុងការគណនាអនុបាតសាធនភាព។

ទី២ ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹក ជារូបិយវត្ថុជាតិ ឬ ជារូបិយបណ្ណ នៅក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទនីយភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមការចុះផ្សាយដដែល សារាចរណែនាំខាងលើនេះនឹងមានប្រសិ​ទ្ធភាព អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here