ធនាគារហត្ថាទទួលបានហិរញ្ញប្បទាន២០លានដុល្លារអាមេរិកពីមូលនិធិ Norfund

ដោយៈសុផារី

បាងកកៈ ធនាគារហត្ថា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា និងដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ធនាគារក្រុងស្រ៊ីអយុធ្យា ទទួលបានហិរញ្ញប្បទានចំនួន២០លានដុល្លារអាមេរិក ពីមូលនិធិ Norfund ដើម្បីពង្រីកសក្តានុពលនៃការផ្តល់ឥណទាន និងលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។


ការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងតាមរយៈពិធីចុះអនុស្សារណៈរវាងលោកស្រី Mrs. Kjersti Rødsmoen ឯកអគ្គរដ្ឋទូតន័រវេសប្រចាំប្រទេសថៃ និងលោក Dan Harzono ទីប្រឹក្សាជាន់ខ្ពស់ធនាគារក្រុងស្រីអយុធ្យា Krungsri Ayudhya PCL និងជាប្រធានធនាគារ Hattha Bank។

Norfund ជាមូលនិធិរបស់រដ្ឋាភិបាលន័រវេស ដែលធ្វើការវិនិយោគនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយធនាគារហត្ថា អាចបង្កើនភាពខុសគ្នា នៃការផ្តល់សេវាកម្មហិរញ្ញវត្ថុ នៅក្នុងទីផ្សារកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងពង្រីកមូលដ្ឋានអតិថិជន និងបង្កើនចំនួនប្រាក់កម្ចី ដល់សហគ្រាសធុនតូចនិងមធ្យម (SME) នៅកម្ពុជា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here