NBC សម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណថ្មីសម្រាប់មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានសម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មី សម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បន្តទៀតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ការសម្រេចបែបនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវសមត្ថភាព របស់គ្រឹះស្ថា​នធនាគារ និងហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា ធនាគារនៃកម្ពុជា ស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគ ជាមួយគ្រឹះស្ថានធនាគារ និងហិរញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្ត ចំពោះការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here