សហគ្រិនខ្មែរចាប់ដៃជាមួយធនាគារក្នុងស្រុកមួយជំរុញការស្ដារសហគ្រាសធុនតូច និងមធ្យមឡើងវិញ

ដោយ មករា

ភ្នំពេញ ៖ ដើម្បីចូលរួមក្នុងការជំរុញ និងស្ដារអាជីវកម្មវិស័យសហគ្រាសធុនតូចនិងមធ្យមកម្ពុជាឡើងវិញក្រោយពីបានរងផលប៉ះពាល់ដោយសារតែកូវីដ១៩កន្លងមក បណ្ដាដៃគូពាក់ព័ន្ធបានចាប់ដៃគ្នាក្នុងការរួមសហការដើម្បីជំរុញឱ្យការស្ដារវិស័យនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាក់ស្ដែងសហគ្រិនខ្មែរ និងធនាគារវីង បានចាប់ដៃគ្នាក្នុងការចូលរួមគាំត្រដល់ប្រតិបត្តិការរបស់SME កម្ពុជាឱ្យមានភាពប្រសើរឡើងវិញក្រោយវិបត្តិកូវីដ១៩ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថាប័នទាំងពីរនេះ បានឱ្យដឹងថា តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ និងធនាគារវីង នឹងធ្វើការរួមគ្នា ដើម្បីជំរុញប្រតិបត្តិការរបស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យជាអាទិភាពសំខាន់ៗចំនួនបួនរួមមាន៖ វិស័យកសិកម្ម ផលិតកម្ម សេវាកម្ម និង បច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយផ្តល់ឱ្យពួកគេនូវឱកាសក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ វីង និងប្រព័ន្ធឌីជីថលហិរញ្ញវត្ថុរបស់វីង។

លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា ភាពជាដៃគូថ្ងៃនេះជាមួយធនាគារវីងនឹងផ្តល់ជម្រើសមួយផ្សេងទៀតដល់សមាជិកសហគ្រាសធុនតូច និងមធ្យមរបស់យើងដែលកំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មរបស់ពួកគេ ជាពិសេសអ្នកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩។

លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “សហគ្រាសធុនតូច និងមធ្យមដើរតួនាទីសំខាន់នៅក្នុងសហគមន៍របស់យើង តាមរយៈការបង្កើតឱកាសការងារ និងជាធាតុចូលទៅក្នុងផលិតកម្មនៃសហគ្រាសធំៗជាដើម។ ភាពជាដៃគូនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់កំណើនសហគ្រាសធុនតូច និងមធ្យម និងស្វែងរកឱកាសបន្ថែមទៀតដើម្បីជួយឲ្យអាជីវកម្មរបស់ពួកគេមាននិរន្តភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ គេសង្កេតឃើញថាសកម្មភាពអាជីវកម្មនៅតាមវិស័យនានាគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា ក៏បានចាប់ផ្ដើមមមាញឹកឡើងវិញហើយធុរជនអាជីវករ ពាណិជ្ជករ និងវិនិយោគិនជាតិអន្តរជាតិក៏បានចាប់ផ្ដើមធ្វើសកម្មភាពនៃអាជីវកម្មនិងគម្រោងវិនិយោគរបស់ខ្លួនឡើងវិញជាបន្តបន្ទាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here