ចំណេះដឹង! តើ​តួនាទីសំខាន់ៗរបស់​ធនាគារ​មាន​អ្វីខ្លះ?

ដោយៈ វុត្ថា

ភ្នំពេញៈ​ធនាគារ គឺជា​គ្រឹះស្ថាន​សេវា​ហិរញ្ញវត្ថុ ដែល​ផលិត និង​លក់​មូលធន​ជា​សាធារណៈ ប្រកបទៅដោយ​វិជ្ជាជីវៈ និង​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

ជាមួយនឹង​ការផ្តល់ជូន​នូវ​ភាព​វិជ្ជមាន និង​មាន​នាទី​យ៉ាងសំខាន់​នៅក្នុង​ការពង្រឹង​សេដ្ឋកិច្ចជាតិ ធនាគារ​ដែលមាន​ដំណើ​រ​ការល្អ​យ៉ាង​រលូន តែង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជូ​ន​របស់ខ្លួន​ដែល​រួមមាន៨ចំណុច​ដូចខាងក្រោម​នេះ៖

ទី១ តួនាទី​អន្តរការីៈ បង្វែរ​ការ​សន្សំ​ជា​សាច់ប្រាក់​ពី​សាធារណៈជន ឲ្យ​ទៅជា​ឥណទាន​សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម និង​សហគ្រាស​ផ្សេងទៀត ដើម្បី​វិនិយោគ​នៅក្នុង​ការសាងសង់ សម្ភារ​បរិក្ខារ ឧបករណ៍ប្រើប្រាស់​និង​សន្និធិ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ តួនាទី​ទូទាត់ៈ ជាការ​អនុវត្ដ​នូវ​ការទូទាត់ផ្សេងៗ សម្រាប់​ទំនិញ​និង​សេវាកម្ម​ក្នុងនាម​ជា​អតិថិជន​របស់​ពួកគេ ដូចជា​ការចេញ​និង​ការទូទាត់​ជំ​រះ មូល​ប្ប​ទា​នប​ត្រ​ផ្ទេរ​សាច់ប្រាក់ ការទូទាត់​តាម​ប្រព​ន្ធ័​អេ​ទ្បិ​ត្រូ​និ​ច និង​ការដក​ប្រាក់​តាម​ប្រព័ន្ធ​ម៉ាស៊ីន​ទំនើប​អេ​ធី​អឹម(ATM)។

៣- តួនាទី​ជា​អ្នកធានាៈ ឈរ​ពី​ខាងក្រោយ​អតិថិជន​របស់គេ ដើម្បី​ធ្វើការ​ទូទាត់ ឬ​សង​នូវ​បំណុល​របស់​អតិថិជន នៅពេលដែល​អតិថិជន​ទាំងនោះ មិនអាច​សង​ឲ្យ​ទៅ​ម្ចាស់បំណុល​របស់គេ​ក្នុង​កាលៈទេសៈ​ចៃដន្យ ដោយ​ធនាគារ គ្រាន់តែ​ចេញ​នូវ​លិខិតឥណទាន ដើម្បី​បង្ហាញ​នូវ​ទឹកប្រាក់​នៅក្នុង​គណនី​អតិថិជន​របស់គេ។

៤- តួនាទី​គ្រប់គ្រង​ហា​និ​ភ័​យៈ ជួយ​ទៅដល់​អតិថិជន ក្នុងការ​រៀបចំ​នូវ​ការគ្រប់គ្រង​ប្រតិ​ប​ត្ដិ​ការ​ហិរញ្ញវត្ថុ សម្រាប់​ការកើតមាន​ហានិភ័យ នៃ​ការបាត់បង់​ទ្រព្យសម្បត្ដិ និង​ជីវិត​មនុស្ស។

ទី៥ តួនាទី​ជាទី​ប្រឹក្សា​លើ​ការ​សន្សំៈ ជួយ​ដល់​អតិថិជន លើ​ការផ្ដល់​ការប្រឹក្សា​យោបល់​សម្រាប់​គោលដៅ​រយៈពេល​វែង ក្នុងការ​ធ្វើឱ្យ​មានជីវិត​ល្អប្រសើរ ដូចជា គម្រោង​សាងសង់​ឬ​គម្រោង​អាជីវកម្មផ្សេងៗ ដើម្បី​ជៀសវាង​ទុក​ប្រាក់​សន្សំ មិន​ចរាចរ​នៅលើ​ទីផ្សារ។

ទី៦- តួនាទី​ជា​អ្នកថែរក្សា​វត្ថុ​មានតម្លៃៈ ទុកដាក់​វត្ថុ​មានតម្លៃ​របស់​អតិថិជន និង​វាយតម្លៃ​ប្រកបដោយ​ភាព​សុ​ក្រិត​ភាព នូវ​តម្លៃ​របស់​ទ្រព្យសកម្ម​ឬ​ទ្រព្យសម្បត្ដិ ដែល​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​នៅលើ​ទីផ្សារ។

៧ តួនាទី​ជា​ភ្នាក់ងា​រៈ ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​អតិថិជន​ដើម្បី​ចាត់ចែង និង​ការពារ​នូវ​ទ្រព្យសកម្ម​របស់​ពួកគេ​ឬ​ចេញ និង​រំលស់​ឬ​ទទួល​ទូទាត់​លក់​ចេញ និង​ទិញ​ចូល​នូវ​ប័ណ្ណ​ភាគហ៊ុន​នានា។ ជាធម្មតា​សកម្មភាព​ទាំងនេះ ត្រូវបាន​ផ្ដល់​ឲ្យ​ដោយ​នាយកដ្ឋាន​សច្ចភាព​រប​ស់ធ​នាគារ។

ទី៨ តួនាទី​អ្នកអនុវត្ត​គោលនយោបាយៈ ធ្វើ​ប្រតិបត្តិការ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុង​គោលបំណង​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ឈានទៅដល់​គោលដៅ​ដែល​សង្គម​ចង់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here