ក្រុមហ៊ុនTesla បើកដំណើរការការងារជ្រើសរើសបុគ្គលិកនៅទីក្រុងបាងកកដើម្បីជៀតចូលទីផ្សារប្រទេសថៃ

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីTesla បានចាប់ផ្តើមដំណើរការជ្រើសរើសបុគ្គលិក នៅក្នុងទីក្រុងបាងកក ដែលជាផ្នែកមួយនៃផែនការដើម្បីជ្រៀតចូលទីផ្សាររថយន្ត EV នៅក្នុងប្រទេសថៃ។

គេហទំព័ររបស់ក្រុមហ៊ុនTesla កាលពីថ្ងៃចន្ទបានផ្សព្វផ្សាយតំណែ​ងការងារចំនួន១៦ ចាប់ពីគោលនយោបាយសាធារណៈ និងអ្នកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម រហូតដល់អ្នកគ្រប់គ្រងហាង អ្នកគ្រប់គ្រងសេវាកម្ម អ្នកបច្ចេកទេសយានយន្ត និងទីប្រឹក្សា។

ដំណើរការនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនTesla បានចុះបញ្ជីជាក្រុមហ៊ុននៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៥ខែមេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Tesla បាននិយាយថា ខ្លួននឹងប្រតិបត្តិការអាជីវកម្មថៃ ទាក់ទងនឹង EVs ការផ្ទុកថាមពលដែលបានដំឡើង និងការបង្កើតថាមពលជាមួយនឹងដើមទុនចុះបញ្ជីដំបូងចំនួន៣លានបាត។

Tesla គឺជាក្រុមហ៊ុនដ៏ធំបំផុតរបស់ពិភពលោក ហើយនៅតែជាក្រុមហ៊ុនផលិតរថយន្ត ដ៏មានតម្លៃបំផុតរបស់ពិភពលោក ជាមួយនឹងមូលធនប័ត្រទីផ្សារជាង៣០,៤ពាន់ពាន់លានបាត (៨៤០ពាន់លានដុល្លារ)។

Teslaគឺជាក្រុមហ៊ុនឈានមុខគេ លើការលក់រថយន្តអគ្គិសនីពីថ្ម (BEV) និងរថយន្តអគ្គិសនី ដោយជ្រៀតចូលទូទាំងពិភពលោក ដោយចាប់យកទីផ្សារ២១ភាគរយនៃទីផ្សារ BEV (អគ្គិសនីសុទ្ធ)។

Tesla Energy ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលថ្ម ធំជាងគេមួយនៅទូទាំងពិភពលោកផងដែរ ដោយបានដំឡើង៣,៩៩ជីហ្គាវ៉ាត់ម៉ោង ក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here