CDC អនុម័តគំរោងថ្មីចំនួនបីជាមួយធំហំទុនវិនិយោគ ១៨,៨លានដុល្លារអាមេរិក

ដោយៈម៉ាលីនណា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន៣ ឱ្យវិនិយោគសរុប១៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រ៣កន្លែង ដោយគំរោងទាំងនោះមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំងនោះរួមមាន ទី១ក្រុមហ៊ុន ORIENT HONGYE (CAMBODIA) KNITTING CO., LTD. ដែលវិនិយោគ ៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី២ ក្រុមហ៊ុន KYLIN (CAMBODIA) SPORTS CO., LTD. ដែលវិនិយោគ ៥,៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី។

ទី៣ ក្រុមហ៊ុន SPEARHEAD COMMODITIES (CAMBODIA) CO., LTD. ដែលវិនិយោគ ១០,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here