ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងបើកជើងហោះហើរថ្មីជាមួយឥណ្ឌូណេស៊ី

ដោយ: លាងហួរ

សេអ៊ូល: ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air បានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងជាមួយរដ្ឋបាលខេត្តឥណ្ឌូណេស៊ី សម្រាប់ភាពជាដៃគូក្នុងការបើកផ្លូវហោះហើរថ្មីមួយ រវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Jeju Air បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយខេត្ត Sulawesi ភាគខាងជើង ដើម្បីស្វែងរកឱកាសក្នុងការបញ្ជូនជើងហោះហើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។

រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ថ្មី ដើម្បីទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ក្រោមគោលនយោបាយ “១០ New Bali’s”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Jeju Air គ្រោងនឹងគាំទ្រការបង្កើនជើងហោះហើរជាមួយនឹងB៧៣៧-៨s ដែលនឹងដឹកជញ្ជូន ចាប់ពីឆ្នាំក្រោយ រហូតដល់ឆ្នាំ២០២៧ ហើយក្រុមហ៊ុនបានបញ្ជាទិញ B៧៣៧-៨s ចំនួន៤០គ្រឿង ក្នុងតម្លៃ៥ពាន់ពាន់លានវ៉ុន (ប្រហែល៤ពាន់លានដុល្លារ)។

ក្រុមហ៊ុននេះធ្លាប់ដំណើរការយន្តហោះជួល B៧៣៧-៨០០NG ចំនួន៤៥គ្រឿង នៅលើផ្លូវចំនួន៨៧ រួមទាំងផ្លូវក្នុងស្រុកចំនួន៦ មុនពេលជំងឺរាតត្បាត។

ក្រុមហ៊ុន Jeju Air កំពុងកំណត់គោលដៅក្នុងការវិលត្រឡប់មកវិញនៅឆ្នាំក្រោយ ដោយសារការបន្ធូរបន្ថយការរឹតបន្តឹងនៃជំងឺរាតត្បាត ដែលធ្វើឱ្យមានតម្រូវការធ្វើដំណើរកើនឡើង។ ក្រុមហ៊ុននេះក៏បានប្រកាសពីការខាតបង់សុទ្ធ សម្រាប់រយៈពេល៣ឆ្នាំជាប់ៗគ្នា រហូតដល់ឆ្នាំ២០២១ ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here