ដំណឹងល្អ រដ្ឋាភិបាលលើកលែងការពិន័យប្រាក់លើអាជីវកម្មវិស័យទេសចរណ៍ ដល់ចុងឆ្នាំ២០២២

ដោយ៖ សហការី

សៀមរាប៖ ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់រយៈពេលអនុគ្រោះ លើកលែងការពិន័យជាប្រាក់ ចំពោះអាជីវលម្ម សេវាកម្ម មគ្គុទេសក៍ទេសចរណ៍ ព្រមទាំងអាជីវកម្មទាំងអស់ដែលទាក់ទង និងវិស័យទេសចរណ៍។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានខ្លឹមសារថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក លោកស្រីជាមគ្គុទេសទេសចរគ្រប់កម្រិត ក្នុងការត្រៀមការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា និងឆ្ពោះទៅកាន់ឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ក្រសួងទេសចរណ៍សម្រេចដាក់ចេញនូវយន្តការមួយចំនួន។

ក្រសួងទេសចរណ៍នឹងផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទេសទេសចរគ្រប់កម្រិត ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

លើសពីនេះ ក្រសួងក៏នឹងផ្ដល់ការលើកលែងការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយយកជំនួសមកវិញនូវលិខិត ឬកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ដូស និងដូសជម្រុញ ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here