កម្ពុជាទទួលបានអ្នកដំណើរតាមយន្តហោះ កើនឡើងជិត៥០០ភាគរយក្នុងរយៈពេល៧ខែដំបូង

ដោយ: លាងហួរ

ភ្នំពេញ:អ្នកនាំពាក្យមួយរូបបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រទេសកម្ពុជាបានចុះបញ្ជីរ អ្នកដំណើរតាមផ្លូវអាកាសចំនួន៩០៨.០៥៩នាក់ ក្នុងអំឡុងពេល៧ខែដំបូងនៃឆ្នាំ២០២២ កើនឡើងជិត៥០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ សីហាកន្លងមកថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន២៦ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ មកពីប្រទេសចិន បានដំណើរការជើងហោះហើរ ប្រមាណ១២.៥៥០ជើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ចំនួន៣របស់ប្រទេសកម្ពុជា ក្នុងអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំនេះ កើនឡើង១១០ភាគរយ ពីចំនួនជើងហោះហើរជិត៦ពាន់ជើង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

លោកបានសន្មតថា “ការកើនឡើងគួរឱ្យកត់សម្គាល់ ចំពោះការបើកច្រកព្រំដែនពេញលេញ របស់ប្រទេសកម្ពុជា ដល់អ្នកដំណើរទាំងអស់ដោយគ្មានការដាក់ឱ្យនៅដាច់ពីគេ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១បន្ទាប់ពីប្រជាជនភាគច្រើន នៃប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ិន ចាន់សេរីវុត្ថា បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនអ្នកដំណើរ និងជើងហោះហើរ គឺជាសញ្ញាមួយដែលបង្ហាញថា វិស័យទេសចរណ៍កំពុងវិលទៅកាន់មាគ៌ា នៃការរីកចម្រើនមុនជំងឺរាតត្បាត។

លោកបានបន្តថា យើងព្យាករណ៍ថាចំនួន អ្នកដំណើរតាមផ្លូវអាកាសនឹងឈានដល់កម្រិតមុន ជំងឺរាតត្បាតនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here