កំណើនភ្ញៀវទេសចរណ៍អន្តរជាតិចូលទស្សនាឧទ្យានអង្គរកើនឡើង១៣,៥ដងក្នុងរយៈពេល៧ខែដំបូង

ដោយ:លាងហួរ
សៀមរាប:ឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន៨៣៨៥៤នាក់ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២២កើនឡើង១៣,៥ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសេចក្តីថ្លែងការណ៍របស់សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា រមណីយដ្ឋានបុរាណរកចំណូលបាន៣,៣៧លានដុល្លារអាមេរិកពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែកក្កដាឆ្នាំ២០២២នេះ កើនឡើង១៣ដងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងខែកក្កដា តំបន់អង្គរបានស្វាគមនភ្ញៀវបរទេសចំនួន២៣៨៧១នាក់ពោលគឺកើនឡើង៥២ដងបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍ថាជនបរទេសដែលចូលមករស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជារយៈពេលពីរឆ្នាំ រឺយូរជាងនេះ នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាប្រាសាទអង្គរដោយមិនគិតថ្លៃ ដោយលោកថាការផ្លាស់ប្តូរនេះ គឺដើម្បីជំរុញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។

លោក បន្តថា ភ្ញៀវ ទេសចរ បរទេស ដែល ទិញ សំបុត្រ ចូល ទស្សនា ក្នុង មួយ ថ្ងៃ អាច ចូល ទស្សនា អង្គរ បាន ពីរ ថ្ងៃ ខណៈ សំបុត្រ ចូល ទស្សនា រយៈ ពេល បី ថ្ងៃ នឹង ត្រូវ ឡើង ទៅ ទស្សនា ប្រាំ ថ្ងៃ និង សំបុត្រ ចូល ទស្សនា រយៈ ពេល ៧ ថ្ងៃ ដល់ ១០ ថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃ ចូល ទស្សនា ក្នុង មួយ ថ្ងៃ គឺ៣៧ដុល្លារ ការ ចូល ទស្សនា បី ថ្ងៃ មាន តម្លៃ៦២ដុល្លារ និង ការ ចូល ទស្សនា រយៈពេល មួយ សប្ដាហ៍ មាន តម្លៃ៧២ដុល្លារ។

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា តំបន់អង្គរត្រូវបានព្យាករណ៍ថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ ដោយសារជំងឺរាតត្បាតកូវីដ១៩ បានថយចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here