រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

ដោយៈ គង់ វិវឌ្ឍន៍

       សៀមរាបៈ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍ គោលដៅទេសចរណ៍ខេត្តសៀមរាប។

ការបង្កើតគណៈកម្មការគ្រប់គ្រងនេះ ដើម្បីអនុវត្តន៍តាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។

តាមអនុក្រឹត្យនេះ ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាព ត្រូវមានអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ. អ. ទ. ស.។ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម+

១៖ តំបន់ឧទ្យានជាតិភ្នំគូលែន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២៖ តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី

៣៖ តំបន់បេតិកភណ្ឌអង្គរ

៤៖ តំបន់ក្រុងសៀមរាប

៥៖ តំបន់បឹងទន្លេសាប

៦៖ តំបន់ទេសចរណ៍សៀមរាបថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here