កម្ពុជារំពឹងជើងហោះហើរត្រង់តភ្ជាប់ជាមួយប្រទេសចិនកើនឡើងស្របពេលលំហូរទេសចរណ៍ចិនកើន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានសម្តែងសុទិដ្ឋិនិយមថា វិស័យអាកាសចរណ៍រវាងប្រទេសចិន និងកម្ពុជានឹងកើនឡើងនូវការតភ្ជាប់ជើងហោះហើរត្រង់។

​រដ្ឋលេខាធិកា​រដ្ឋា​ន​អា​កាស​ចរ​ស៊ីវិល​កម្ពុជា ​(SSCA)កាលពីសប្តាហ៍មុនបានដាក់​សំណើ​ទៅ​អាជ្ញាធរ​ជាតិ ​អាកាសចរ​ណ៍របស់​ចិន​ ដើម្បីបង្កើនចំនួនជើងហោះហើរ។

លោក ស៊ីន ចាន់​សិរី​វុត្ថា អនុ​រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យSSCA បានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជើងហោះហើរ​ពី​ចិន​ មកកាន់​កម្ពុជាSSCA បានដាក់​សំ​ណើ​ទៅ​អាជ្ញាធរ​អាកាសចរណ៍រ​បស់​ប្រទេស​ចិន ​តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ចុងខែ​មិថុនា ដើម្បី​បង្កើន​ចំនួន​ការហោះហើរ​នេះ​។​

លោក​បន្តថា “​យើង​មើលឃើញថា​ មាន​ចំនួន​ភ្ញៀវទេសចរ​ចិន​ជាច្រើន​ចូល​ និង​ចេញពី​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដូច្នេះ​មាន​តម្រូវ​​ការ​នៅក្នុង​ការបង្កើន​ ចំនួន​ជើងហោះហើរ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈ​បច្ចុប្បន្ន​មាន​ជើង​​ហោះហើរ​ចំនួន២ បាន​ចេញពី​ប្រទេស​កម្ពុជា និង​ចំនួន២​ទៀត​ចេញពី​ប្រទេសចិន​មក​កម្ពុជា​ក្នុង​១សប្តាហ៍​​។

លោក​បន្ថែមថា​ “​ខ្ញុំ​គិតថា ពួកគេ​នឹង​យល់ព្រម​ក្នុងពេល​ឆាប់ៗ ដូច្នេះ​យើង​នឹងមាន​ជើងហោះហើរ​ចំនួន២ ចេញពី​ប្រទេស​យើង និង៤មកពី​ប្រទេ​ស​ចិន”​។​

លោកធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​​ស៊ី​ហិ្វ​ក បានឱ្យដឹងថា នឹងមាន​សញ្ញា​វិជ្ជមាន ​ពី​ការហោះហើរ​ពី​ចិន​មក​កម្ពុជា ព្រោះ​ទេសចរ​ចិន​ ដើរតួនាទី​សំខាន់​សម្រាប់​ការ​ស្ទុះ​ងើបឡើង​វិញ ​នៃ​ឧស្សា​​ហ​កម្ម​ទេសចរណ៍ ​ដែល​រង​ផល​​ប៉ះពាល់​យ៉ាងខ្លាំង​ ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ក្នុង​រយៈពេល​ជាង២ឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here