ខេត្តកោះកុងរកឃើញទីតាំងទឹកធ្លាក់ថ្មីមួយទៀតហើយ

ដោយៈ ជេស៊ីកា

កោះកុងៈ ជាដែនដីដែលពោរពេញ ដោយសក្តានុពលធនធានធម្មជាតិ ខេត្តកោះកុងប្រៀបដូចគ្រាប់ពេជ្រ ដែលមិនទាន់ច្នៃនៅឡើយ។


ជាក់ស្តែងកាលពីថ្ងៃទី១ កក្កដាកន្លងមកនេះ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំ​​​លោកនាយកឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងមន្រ្តីឧទ្យានុរក្សសហការ ជាមួយគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងឆាយអារ៉ែង​ បានធ្វើការស្រាវជ្រាវរុករកទីតាំងតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំម្រេចកង្កែប បានរកឃើញទឹកធ្លាក់១កន្លែងមានឈ្មោះថា”ឆាយតាភោគ”។

ទីតាំងទឹកធ្លាក់នេះ ស្ថិតនៅចំណុចនិយាមកា (៣៤៣០៦៧-១២៩១៩២៤) មានទីតាំងស្ថិតនៅលើខ្នងភ្នំម្រេចកង្កែប ស្ថិតក្នុងភូមិច្រកឬស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ។ ដោយទឹកធ្លាក់មានកម្ពស់ប្រមាណ១៥ម៉ែត្រ ហើយមានចំងាយប្រមាណ២៥០ម៉ែត្រ ទៅដល់ទីតាំងទឹកធ្លាក់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here