ខេត្តព្រះសីហនុពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារដើម្បីសុខដុមនីយកម្មថាមវ័ន្ត

ដោយៈ វិវឌ្ឍន៍

ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកអង្គសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារនៅតាមបណ្តាខេត្ត ក្រុង “សុខដុមនីយកម្មថាមវន្ត អភិវឌ្ឍ និងសហគមន៍”។

លោកមៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានឱ្យដឹងថា សិក្ខាសាលាបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារ សហគ្រាសផលិត និងកែច្នៃចំណីអាហារខ្នាតមីក្រូ តូច និងមធ្យម និងកែច្នៃផលិតផលស្បៀង ចំណីអាហារ និងអាហារសមុទ្រ ដើម្បីជួយជំរុញថាមវន្តសក្តានុពលខេត្ត ដើម្បីរួមគ្នាធ្វើឱ្យចរន្តសេដ្ឋកិច្ចឆ្ពោះទៅមុខកាន់តែរហ័សថែមទៀត។

លោកបន្តថា “យើងត្រូវយល់ដឹងឱ្យបានច្បាស់ ក្នុងនាមជាម្ចាស់សហគ្រាស ត្រូវត្រៀមខ្លួនចាប់ផ្ដើមដំណើរការសហគ្រាសអាជីវកម្ម ឬដំណើរការខ្សែចង្វាក់ផលិតកម្មផលិត និងការកែច្នៃរបស់ខ្លួន ដោយអនុលោមតាមស្តង់ដារជាតិស្ដីពីម្ហូបអាហារ “ស្តង់ដាបញ្ជា ឬស្តង់ដារស្ម័គ្រចិត្ត បទប្បញ្ញត្តិពាក់ព័ន្ធ និងវិធានការអនាម័យសុវត្ថិភាពម្ហូបអាហារ ភូតគាមអនាម័យ កសិផល អនុផលជល ផលសមុទ្រ កសិផលកែច្នៃ និងអនុផលសមុទ្រកែច្នៃរួមទាំងកាតព្វកិច្ចរបស់សហគ្រាសមីក្រូតូច និងមធ្យម” ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ថា វិស័យផលិតកម្មផលិត និងកែច្នៃ ជាតម្រូវការស្តង់ដារសុវត្ថិភាពម្ហូបអាហារកម្ពុជា ដូចជា ទី១.រក្សាធានាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ឬអ្នកទទួលទាន មានន័យថា ដើម្បីសុខមាលភាពប្រជាពលរដ្ឋក្នុងស្រុក ។ ទី២.លើកតម្កើងការប្រើប្រាស់ផលិតផលក្នុងស្រុក។

ទី៣.សហគ្រាសខ្នាតតូច និងមធ្យមត្រូវពង្រឹងសមត្ថភាពផលិត និងខ្សែចង្វាក់ផលិតកម្ម ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងគុណធម៌ជាអ្នកផលិត ការច្នៃផលិតផលម្ហូបអាហារ តាមរយៈការពង្រឹងកម្រិតយល់ដឹងលើបទបញ្ញត្តិពាក់ព័ន្ធ នឹងវិធានអនាម័យសុវត្ថិភាពម្ហូបអាហារ ភូតគាមអនាម័យកសិផល និងកសិផលកែច្នៃរួមទាំងកាតព្វកិច្ច ក្នុងនាមសហគ្រាសខ្នាតតូច និងមធ្យម ពីសំណាក់ម្ចាស់សហគ្រាស លើដំណើរការចង្វាក់ផលិតកម្មផ្ទាល់កាន់តែមានប្រសិទ្ធិភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here