ខេត្តសៀមរាបនិងទីក្រុងហូជីមិញចាប់ផ្តើមតភ្ជាប់ដំណើរការជើងហោះហើរឡើងវិញ

ដោយ៖ សុផារី

សៀមរាប៖ ក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ នៅថ្ងៃទី១៦ ខែមិថុនា បានប្រកាសឱ្យដឹងថា ជើងហោះហើររវាងខេត្តសៀមរាប និងក្រុងហូជីមិញ បានប្រកាសបើកដំណើរឡើងវិញហើយ ក្រោយផ្អាកដំណើរការជើងហោះហើរអស់ពេលជាច្រើនខែ ដោយសារវិបត្តិកូវីដ-១៩។

បើតាមការប្រកាសជាផ្លូវការមួយនេះ បានឱ្យដឹងទៀតថា ជើងហោះហើររវាងខេត្តសៀមរាប និងហូជីមិញ គ្រោងហោះហើរជារៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ

ក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ បានឱ្យដឹងដូច្នេះថា “ជើងហោះហើររវាងខេត្តសៀមរាប និងហូជីមិញត្រឡប់មកវិញហើយ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បានបើកដំណើរការជើងហោះហើរអន្តរជាតិរបស់ខ្លួនឡើងវិញ ដែលតភ្ជាប់រវាងសៀមរាប និងហូជីមិញ ដែលគ្រោងហោះហើរជារៀងរាល់ថ្ងៃពុធ សុក្រ និងថ្ងៃអាទិត្យ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនាកន្លងមកថា ត្រឹមេយៈពេលមួយសប្តាហ៍កម្ពុជា នៅក្នុងខែមិថុនានេះ កំណើនជើងហោះហើរចូលមកកាន់ប្រទេសកម្ពុជា បានចាប់ផ្តើមកើនឡើងវិញ ដោយមានការហោះចូលប្រមាណ៤០០ជើង។
ការតភ្ជាប់ជើងហោះហើររវាងខេត្តសៀមរាប និងហូជីមិញនេះត្រូវបានរំពឹងថា នឹងនាំមកនូវកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគិនរវាងប្រទេសទាំងពីរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here