អ្នកធុរកិច្ចជប៉ុនបើកដំណើរការសណ្ឋាគារ Mikazuki Japanese Resort & Spa ដ៏ធំនៅវៀតណាម

ដោយៈ ឧត្តម

ដាណាង: ក្រុមហ៊ុនបដិសណ្ឋារកិច្ច Mikazuki Hotel Group ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន បានសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ និងរីហ្សត Mikazuki Japanese Resort & Spa លើផ្ទៃដី១៣ហិកតាក្នុងទីក្រុងមាត់ឆ្នេរដាណាង (Da Dang) ប្រទេសវៀតណាម កាលពីថ្ងៃពុធ ទី៨ ខែមិថុនា។

យោងតាមសារព័ត៌មានVitenam News ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនាបានឱ្យដឹងថា គម្រោងសណ្ឋាគារ និងរីហ្សតដែលមានតម្លៃ១៦៨,១៦លានដុល្លារអាមេរិក នេះមានទីតាំងនៅក្នុងសង្កាត់ Lien Chieu ដែលបម្រើសេវាកម្មទេសចរណ៍ថ្មីបែបស្ដង់ដារជប៉ុន។

គម្រោងនេះ មានសណ្ឋាគារមួយដែលមានកម្ពស់២២ជាន់ ជាមួយនឹងចំនួន២៩៤បន្ទប់ និងសួនទឹកខាងក្នុងដែលធំបំផុតនៅក្នុងទីក្រុងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Odaka Yoshimune ប្រធានក្រុមហ៊ុនជប៉ុន មួយនេះបានគូសបញ្ជាក់ថា ក្រុមហ៊ុនMikazuki Hotel Group នឹងវិនិយោគលើគម្រោងថ្មីៗ ជាបន្តបន្ទាប់នៅក្រុងដាណាង រួមមានទាំងស្ពានថ្មើរជើង និងវិថីភ្លើងពណ៌ពេលរាត្រីនៅសង្កាត់ Liên Chiểu ផងដែរ។

លោកបានបន្ថែមទៀតថា នីតិវិធីពាក់ព័ន្ធនានានឹងត្រូបបានបញ្ចប់សម្រាប់គម្រោងទាំងនេះ ចាប់ផ្តើមនៅឆ្នាំ២០២៣ ដើម្បីអបអរសាទរខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ជប៉ុន៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here